ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុចឹងបានថា…

5 ឆ្នាំ មុន
  • ភ្នំពេញ

នឹកឃើញ​ក្នុង​យុគសម័យ​ខ្មៅ​មួយ​…​ដែល​សេនាប្រមុខ​លន់ ន​ល់ ធ្វើ​រដ្ឋប្រហារ​១៨ មីនា ១៩៧០…​បាន​ទទួល​ជោគជ័យ​បំផុត​…​គ្មាន​ប្រភពណា​ស្មាន​ដល់​…​គ្មាន​ដឹង​មុន ! មេទ័ព​លន់ ន​ល់ ជា​បុរស​ស្ងប់ស្ងៀម​…​អត់​មាន​ប្រកាស​ក្តុងក្តាំង​…​អត់​មាន​ស្រែក​ប្រកាស​ថា​មហាអំណាច​ណា​បញ្ជា​ទេ​…​ធ្វើ​រដ្ឋប្រហារ​បាន​សម្រេច​រួច​…​ទើប​ប្រកាស​ដាក់​កម្ពុជា​មាន​របប​សាធារណរដ្ឋ​និយម​…​។ សេនាប្រមុខ​លន់…

នឹកឃើញ​ក្នុង​យុគសម័យ​ខ្មៅ​មួយ​…​ដែល​សេនាប្រមុខ​លន់ ន​ល់ ធ្វើ​រដ្ឋប្រហារ​១៨ មីនា ១៩៧០…​បាន​ទទួល​ជោគជ័យ​បំផុត​…​គ្មាន​ប្រភពណា​ស្មាន​ដល់​…​គ្មាន​ដឹង​មុន !

មេទ័ព​លន់ ន​ល់ ជា​បុរស​ស្ងប់ស្ងៀម​…​អត់​មាន​ប្រកាស​ក្តុងក្តាំង​…​អត់​មាន​ស្រែក​ប្រកាស​ថា​មហាអំណាច​ណា​បញ្ជា​ទេ​…​ធ្វើ​រដ្ឋប្រហារ​បាន​សម្រេច​រួច​…​ទើប​ប្រកាស​ដាក់​កម្ពុជា​មាន​របប​សាធារណរដ្ឋ​និយម​…​។

សេនាប្រមុខ​លន់ ន​ល់ ដឹកនាំ​សង្គម​ទទួល​បរាជ័យ​…​មើលឃើញ​ចាញ់​របប​កុំ​មុ​យ​និ​ស្ត​…​មហាអំណាច​ជា​មេ​បាន​ផ្ទេរអំណាច​ពី​លន់ ន​ល់ ឱ្យ​អ្នក​ខ្លាំង​បន្ទាប់​…​។ ពេល​ឡើង​យន្តហោះ​ចេញពី​ប្រទេស​…​សេនាប្រមុខ​លន់ ន​ល់ អត់​និយាយ​អ្វីមួយ​ម៉ាត់​សោះ​…​គ្រាន់តែ​ស្រក់​ទឹកភ្នែក​ប៉ុណ្ណោះ ។

ចុង​ក្រោយ​បាន​ទៅ​រស់នៅ​សោយសុខ​មួយ​ជីវិត​នៅ​សហរដ្ឋអាមេរិក​…​។

បើ​ក្រឡេក​មក​សម័យ​ប្រជាធិបតេយ្យ​ហៀរ​កែង​ឯណេះ​វិញ​…​មហាអំណាច មិន​អាច​មាន​កម្លាំង​ធ្វើ​រដ្ឋប្រហារ​ដូច​នៅ​ប្រទេស​ថៃ​…​ក៏​ប្រើ​ល្បិច​ថ្មី​មួយ គឺ​បដិវត្ត​ពណ៌​…​យក​បក្ស​ប្រឆាំង​ជា​កម្លាំង​…​ជា​មហា​កម្លាំង​រុញច្រាន​ឱ្យ​ប្តូរ​សង្គម​…​។

លោក សម រ​ង្ស៊ី – កឹ​ម សុខា ដែល​ទទួល​ការ​បណ្តុះបណ្តាល​…​ចិញ្ចឹមចិត្ត​ជាង​មួយ​ទស​វត្ស​កន្លង​…​ពេល​មិន​ទទួល​បាន​ជោគជ័យ​…​ធ្វើ​មិន​បាន​ឈ្នះ​ឆាប់​ដូច​បំណង​…​បាន​ដើរ​ប្រកាសប្រាប់​អ្នកគាំទ្រ​…​ប្រាប់​ពិភពលោក​ថា​…​ធ្វើ​តាម​មហាអំណាច​អា​មេ​រិ​ក​…​ប្រឹង​ធ្វើ​ប៉ុណ្ណឹង​ហើយ​មិន​ឈ្នះ​ទៀត មិនដឹង​ធ្វើ​ម៉េច​ទៀត​ទេ ! អួត​អា​មេ​រិ​ក​ជួយ​…​ដែល​អា​មេ​រិ​ក​ស្ងៀម ។

បើ​ពួក​គេ​ជា​មេ​…​កុំ​ដើរ​ប្រកាស​ពី​ការ​ចាញ់​…​ពី​ធ្វើ​មិន​ឈ្នះ​បក្ស​កាន់​អំណាច​ពី​ការ​ផ្តួលរំលំ​របប​តេ​ជោ​សែន មិន​បាន​…​កុំ​មាត់​ដូច​ត្រី​កំភ្លាញ​…​ម្ល៉េះ​របប​កាន់​អំណាច​តេ​ជោ​សែន​ដែល​ល្បី​រឹង​មាំ​…​មិន​បានដឹង​ខ្លួន​ទេ​…​ទំនង​គិត​ថា​ប្រជាធិបតេយ្យ ។

ពិតជា​មិនដឹង​ថា​…​បាតុកម្ម​វ៉ៃ​ខ្ទេច​ដុត​ខ្ទេច​…​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម កូដកម្ម​ក្លាយជា​កុបកម្ម​…​កក្រើក​ធំ​ក្នុង​រាជធានី​កន្លង​មក​…​ពិតជា​មិនដឹង​ថា ជា​ឬ​ស​គល់​ក្បត់ ជា​គ្រឹះ​នៃ​បដិវត្ត​ពណ៌​ឡើយ ។

អីចឹង​បាន​ថា​…​បើ​មេ​បក្ស​ប្រឆាំង​កុំ​មាត់ដាច​…​កុំ​មាន​អំនួត​…​កុំ​កាត់​ទៅ​ពូជ​ត្រី​កំភ្លាញ​…​កុំ​ប្រញាប់​ទៅ​រក​ឋាននរក​ពេក​…​ម្ល៉េះ​សង្គម​កម្ពុជា​មិនដឹង​យ៉ាងណា​យ៉ាង​ណី​ទេ ។ គ្មាន​អ្វី​ក្រៅ​តែ​ពី​ចលាចល – វឹកវរ – ភ័យ​ខ្លាច និង​ពេញ​ទៅ​ដោយ​អសន្តិសុខ ។

សង្គម​បាន​សុខ​ស្រួល​ប៉ុណ្ណេះ​…​កុំ​ភ្លេច​សរសើរ​បុរស​មាត់ដាច​២​នាក់​…​ដែល​ជា​ត្រី​កំភ្លាញ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ