ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​តុលាការ​កំពូល​បដិសេធ​បណ្តឹងសាទុក្ខ​លោក កឹ​ម សុខា និង​បន្ត​ឃុំខ្លួន​ដដែល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​បដិសេធ​ចំពោះ​បណ្តឹងសាទុក្ខ​របស់​លោក កឹ​ម សុខា បន្ទាប់​ពី​បើក​សវនាការ​កំបាំង​មុខ​ជន​ជាប់​លើក​បណ្តឹងសាទុក្ខ​ប្រឆាំង​នឹង​ការ​បន្ត​ឃុំខ្លួន​៦​ខែ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ចៅក្រម​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា​នេះ បាន​បដិសេធ​លើ​បណ្តឹង​នេះ…

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​បដិសេធ​ចំពោះ​បណ្តឹងសាទុក្ខ​របស់​លោក កឹ​ម សុខា បន្ទាប់​ពី​បើក​សវនាការ​កំបាំង​មុខ​ជន​ជាប់​លើក​បណ្តឹងសាទុក្ខ​ប្រឆាំង​នឹង​ការ​បន្ត​ឃុំខ្លួន​៦​ខែ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ចៅក្រម​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា​នេះ បាន​បដិសេធ​លើ​បណ្តឹង​នេះ និង​រក្សា​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ចាត់​ទុក​បានការ​ដដែល គឺ​បន្ត​ឃុំខ្លួន​លោក កឹ​ម សុខា នៅ​ពន្ធនាគារ​ដដែល​រង់ចាំ​ជំនុំជម្រះ​លើ​អង្គសេចក្តី ។

ក្នុង​ពេល​តុលាការ​កំពុង​សវនាការ​គេ​បានឃើញ​វត្តមាន​របស់​លោក គឹ​ម សុខ ដែល​ទើប​ដោះ​លែង ឲ្យ​នៅ​ក្រៅ​ឃុំ កាលពី​ពេល​ថ្មី​ៗ​នេះ ទៅ​ឈរ​នៅ​ខាង​មុខ​តុលាការ​កំពូល ។ លោក​បាន​លើក​ឡើង​ថា គេ​មិន​លែង​លោក គឹ​ម សុខា ក្នុង​ពេល​មក​ចូលរួម​ធ្វើ​នយោបាយ​នោះ គេ​មិន​លែង​ទេ ។ លោក​ថា​«​កាលណា​គេ​លែង​មក​បាត់​ដែន​អំណាច​របស់​គេ ពេល​ប​ច្ចប្ប​ន្ន​នេះ សល់​ពេល​ច្រើន​ធ្វើ​នយោបាយ​ដូច្នេះ​គេ​មិន​លែង​មក​ទេ​» ។

លោក គឹ​ម សុខ បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា​« បើសិនជា​គេ​លែង​គេ​នឹង​លែង​ដោយ​ស្ងាត់​ៗ ឧទាហរណ៍​គេ​ទៅ​ដឹក​ពី​ត្រពាំង​ផ្លុ​ង ដាក់​នៅផ្ទះ​គេ​មិន​ឲ្យ​យើង​ដឹង​ទេ ។ ខ្ញុំ​ប្រាប់​ហើយ​ថា បើ​គេ​លែង​គេ​មិន​យក​មក​តុលាការ​នេះ​ទេ ។ បើ​លែង​ដោយ​វិធី​ពីរ​ទី​១ គឺ​គេ​អាច​រក​វិធី​កំចាត់​គាត់​ចេញពី​ទំនាក់ទំនង​ឲ្យ​បែក​គ្នា​ពី​លោក​សម រ​ង្ស៊ី ។ ទី​២ គេ​អាច​ឲ្យ​គាត់​ពី​អ្នកទោស​ជាប់​ក្នុង​ទ្រុង​មក​នៅ​ក្នុង​គុក​ឥត​ជញ្ជាំង គ្មាន​សកម្មភាព​នយោបាយ​ច្បាស់លាស់ ឬ​ជួប​សកម្មជន​អី​ទេ ប្រសិនជា​គេ​លែង​» ។

លោក គឹ​ម សុខា ថ្លែង​ថា គេ​មិន​លែង​លោក គឹ​ម សុខា ព្រោះ​គាត់​មិន​ត្រឹមតែ​ជា​មេដឹកនាំ​ត្រឹម​ជាតិ​តែ​ថ្នាក់​អន្តរជាតិ ។ អ្នកគាំទ្រ​គាត់​នៅ​គ្រប់​ភូមិ​គ្រប់​ខេត្ត​សក្តានុពល​គាត់​ធំ​ណាស់ ។ បើ​គេ​លែង​មាន​តែ​មន្ត្រី​សកម្មជន​ថ្នាក់​ក្រោម​តែ​លោក កឹ​ម សុខា គេ​មិន​លែង​ទេ ព្រោះ​លោក​ជា​អ្នក​ប្រមូល​កម្លាំង​ប្រកួត​ជាមួយ​គណបក្សកាន់អំណាច ។ មានការ​លែង​មនុស្ស​ថ្នាក់​ក្រោម​ដូច​ជា​ស្ត្រី​បឹង​កក់ អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី ។ សំណុំរឿង​លោក កឹ​ម សុខា ប្តឹង​សាទុក្ខ​ប្រឆាំង​នឹង​ការ​បន្ត​ឃុំខ្លួន​៦​ខែ ត្រូវ​បាន​ចៅក្រម​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា​នេះ​បាន​លើក​មក​សវនាការ​ជា​សាធារណៈ​តែ​ជន​ត្រូវ​ចោទ​មិន​ត្រូវ​បាន​នាំ​ខ្លួន​យក​មក​ចូលរួម​ក្នុង​សវនាការ​នេះ​ទេ ។ លោក កឹ​ម សុខា ត្រូវ​បាន​ចោទប្រកាន់​បទ​ស​ន្និ​ដ្ធិ​ភាព​ជាមួយ​បរទេស​តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ។ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ចៅក្រម គង់ ស្រ៊ី​ម មេធាវី​បួន​នាក់ ១.​លោកស្រី​ម៉េ​ង សុភា​រី ២.​លោក​ផែង ហេង ៣.​លោក​ចាន់ ចេ​ង ៤.​លោក​ផា​ន់ ច័ន្ទ​សាក់ ។

លោក​ផែង ហេង​បាន​ថ្លែង​ថា នៅ​ពេល​សវនាការ​ក្រុម​មេធាវី​បាន​លើក​ឡើង​ពី​សុខភាព​របស់​លោក កឹ​ម សុខា ព្រោះ​ពេទ្យ​គេ​តម្រូវ​យក​គាត់​ទៅ​ព្យាបាល ។ មេធាវី​បាន​ខិតខំ​ស្នើរ​សុំ​តុលាការ ដើម្បី​ឲ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន តែ​មិន​បាន​ដូច​ការ​ស្នើ​សុំ​ទេ ។ លោក​ថា​«​យើង​មានការ​សោកស្តាយ​ដែល​តុលាការ​មិន​បាន​សម្រេច តាម​ការ​ស្នើរ​សុំ​របស់​កូនក្តី​» ។ តាម​រយៈ​មេធាវី​ការពារ​ក្តី​បាន​អះអាង​ថា លោក កឹ​ម សុខ មាន​ជំងឺ​សរសៃ​ដែល​គ្រូពេទ្យ​តម្រូវ​ទៅ​ពិនិត្យ ។ លោក​មេធាវី​បាន​បញ្ជាក់​ថា គ្រូពេទ្យ​ប្រទេស​សឹ​ង្ហ​បូ​រី​បាន​តម្រូវ​ឲ្យ​លោក​កឹ​ម សុខា​ធ្វើការ​វះកាត់​មុន​ពេល​ឃុំខ្លួន​ជំងឺ​គាប​សរសៃ តែ​មិន​បាន​ទៅ​ទេ ។ ចំពោះ​នៅ​តាម​ពន្ធនាគារ​មាន​ពេទ្យ តែ​អាច​សង្គ្រោះ​បឋម​ដូច​ជា​លើសឈាម លើស​ជាតិ​ស្ករ ទឹកនោមផ្អែម ។

ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ តាម​មេធាវី​ថា ចៅក្រម​សំអាង​ហេតុ​លើក​ការ​សន្និដ្ឋាន​របស់​អគ្គ​មហាអយ្យការ​ជាង​ការ​សំណាង​ហេតុ​របស់​ក្រុម​មេធាវី​ទើប​តុលាការ​សម្រេច​តម្កល់​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍ ៕

កែសម្រួលដោយ