ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបាយមុខ​ពីរ​ប្រការ​នាំ​ឱ្យ​អន្តរាយ

5 ឆ្នាំ មុន

នៅ​ក្នុង​បរាភវ​សូត្រ​លោក​បាន​ហាម​បុគ្គល​មិន​ឱ្យ​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ពីរ​ប្រការ​ដាច់ខាត​គឺ ល្បែងភ្នាល់​លុយ និង​ការ​សេពគប់​បាបមិត្ត​(​មិត្ត​អាក្រក់​)​។ អំពើ​ពីរ​ប្រការ​នេះ បើ​បុគ្គល​ណា​លង់ខ្លួន​ចូល​ទៅ​ប្រព្រឹត្ត​ហើយ យូរ​និង​ឆាប់​គង់​ដល់​នូវ​ក្តី​វិនាស​អន្តរាយ​ចៀស​មិន​រួច​ឡើយ ។ ប្រាកដ​ណាស់​ការ​លេងល្បែង​ភ្នាល់​ក៏​ជា​ទោស​មួយ​ត្រូវ​វៀរចាក​ឱ្យ​ដាច់ខាត ព្រោះថា បុគ្គល​ខ្លះ​ដែល​ងប់​ង​ល់​វង្វេង​ក្នុង​វង់ល្បែង​ភ្លេច​អស់ពី​មុខរបរ​សុចរិត…

នៅ​ក្នុង​បរាភវ​សូត្រ​លោក​បាន​ហាម​បុគ្គល​មិន​ឱ្យ​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ពីរ​ប្រការ​ដាច់ខាត​គឺ ល្បែងភ្នាល់​លុយ និង​ការ​សេពគប់​បាបមិត្ត​(​មិត្ត​អាក្រក់​)​។ អំពើ​ពីរ​ប្រការ​នេះ បើ​បុគ្គល​ណា​លង់ខ្លួន​ចូល​ទៅ​ប្រព្រឹត្ត​ហើយ យូរ​និង​ឆាប់​គង់​ដល់​នូវ​ក្តី​វិនាស​អន្តរាយ​ចៀស​មិន​រួច​ឡើយ ។

ប្រាកដ​ណាស់​ការ​លេងល្បែង​ភ្នាល់​ក៏​ជា​ទោស​មួយ​ត្រូវ​វៀរចាក​ឱ្យ​ដាច់ខាត ព្រោះថា បុគ្គល​ខ្លះ​ដែល​ងប់​ង​ល់​វង្វេង​ក្នុង​វង់ល្បែង​ភ្លេច​អស់ពី​មុខរបរ​សុចរិត ការ​រក​ទទួលទាន ការងារ​ជា​អាជីព​របស់​ខ្លួន ការ​សិក្សារ​រៀនសូត្រ ការ​កសាង​អំពើ​ល្អ ជា​ពិសេស​គឺ​បាន​បង្ហាញ​ខ្លួនឯង​ថា ជា​មនុស្ស​មិន​ត្រឹមត្រូវ មិន​សុចរិត ។

ម្យ៉ាងទៀត​អ្នកលេង​ល្បែងភ្នាល់​រមែង​មិនមែន​ជា​មនុស្ស​គួរ​ជាទី​ជឿ​ទុកចិត្ត​នៃ​អ្នក​ដទៃ​ឡើយ ពេល​និយាយ​ស្តី ពាក្យពេចន៍​របស់​គេ​សាប​ដូច​ទឹកភ្លៀង និង​ជា​មនុស្ស​អន់​បំផុត​នៅ​ក្នុង​ជំនុំ​ចំណោម​អ្នកផង​ទាំងពួង ។

ល្បែង​បៀរ អាប៉ោង កន្ទុយលេខ ល្បែងស៊ីសង មានការ​ចាក់​បាល់​ជាដើម​សុទ្ធតែ​ជា​មេ​នៃ​សេចក្ដី​វិនាស​សម្រាប់​ខ្លួនឯង​។ ព្រោះហេតុនោះ មនុស្ស​ដែល​ត្រូវជា​ប្ដី​ប្រពន្ធ​គេ​ត្រូវ​វៀវ​ចាក​ឲ្យ​បាន​នូវ​ល្បែងភ្នាល់​គ្រប់​ប្រការ កុំ​លូកលាន់​ឲ្យ​សោះ គ្រោះថ្នាក់​ដល់​អាយុជីវិត​ណាស់ ។

ចំណែកឯ​ការ​សេពគប់​ក៏​មាន​សារសំខាន់​ណាស់​ដែរ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ បើ​ប៉ះ​ចំ​មិត្ត​ប្រកបដោយ​ធម៌​នោះ​នឹង​នាំ​យើង​ទៅ​រក​សេចក្ដីសុខ ចម្រើន តែបើ​ប៉ះ​ចំ​មិត្ត​ប្រកបដោយ​អធម៌ គឺ​មិត្ត​ទុច្ចរិត​នោះ នឹង​នាំ​យើង​ទៅ​កាន់​សេចក្ដី​វិនាស​ជា​មិន​ខាន ។