ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រកថ្លែងមិនចេញ…​ ​ការស្លា.ប់​របស់កូនប្រុសរូប​នេះ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ដោយសារ​សុំ​លុយ​ម្តាយ​១៥០​ដុល្លារ​មិន​បាន​ក៏ខឹង រួច​​ទៅ​ចង​.​ក​សម្លាប់​ខ្លួនឯង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​១៨ សីហា ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ ក្នុងភូមិ​ដូ​រ្យ​ដ​ន្ត្រី ឃុំ​កំពង់​ថ្កូវ…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ដោយសារ​សុំ​លុយ​ម្តាយ​១៥០​ដុល្លារ​មិន​បាន​ក៏ខឹង រួច​​ទៅ​ចង​.​ក​សម្លាប់​ខ្លួនឯង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​១៨ សីហា ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ ក្នុងភូមិ​ដូ​រ្យ​ដ​ន្ត្រី ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។ ជន​រង​គ្រោះ​ឈ្មោះ ឃួ​ន វិចិត្រ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ដូ​រ្យ​ដ​ន្ត្រី ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

សេចក្តីរាយការណ៍​បន្ត​ថា បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​ព័ត៌មាន​មក​ថា មាន​ករណី​អត្ត​ឃាតករ​ដោយ​ចង​.​ក ក៏​បាន​ចុះ​ទៅ​ពិនិត្យ និង​បាន​កាត់​កន្សែង​ទម្លាក់​ជន​រង​គ្រោះ ដើម្បី​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់ ប៉ុន្តែ​ពេល​ទៅ​ដល់​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ នេះ​បើ​តាម​លោកគ្រូ​ពេទ្យ​បង្អែក​ស្រុក​ប្រាប់​ឱ្យ​ដឹង រួច​ក្រុម​គ្រួសារ​ក៏​បញ្ជូន​ត្រឡប់​ទៅ​វិញ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ទាក់ទិន​ករណី​នេះ​ដែរ ម្តាយ​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា កូន (​ជន​រង​គ្រោះ​)​របស់​គាត់​មាន​ជំងឺ (​រួមចិត្ត​)​ដូច​មនុស្ស​សរសៃប្រសាទ​ជា​យូរ​ឆ្នាំ​មក​ហើយ ។ ពេល​ដែល​ខឹងនិង​ស្រវឹង​ម្តង​ៗ គឺ​តែងតែ​ដើរទៅ​រក​ចង​.​ក​សម្លាប់​ខ្លួនឯង​ជា​និច្ច តែ​គាត់​បានរ​ត់ទៅ​ឃាត់​​ទាន់​រាល់ដង ។ ប៉ុន្តែ​​ចុង​ក្រោយ​នេះ ដោយសារ​កូន​គាត់​ខឹង​សុំ​លុយ​គាត់​មិន​បាន ហើយ​ក៏​មិនដឹងថា ទៅ​ចង​.​ក​ខ្លួនឯងបែបនេះដែរ ​។

អត្ថបទសរសេរ ដោយ