អ្វីទៅដែលហៅថាជាអំពើបាប?
មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ឮ ធ្លាប់យល់ ធ្លាប់ស្គាល់ពាក្យថា បាបហើយ គឺបាបប្រែថា អំពើលាមក អំពើអាក្រក់ ពុំប្រសើរ ធ្វើបាប បានបាប…
មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ឮ ធ្លាប់យល់ ធ្លាប់ស្គាល់ពាក្យថា បាបហើយ គឺបាបប្រែថា អំពើលាមក អំពើអាក្រក់ ពុំប្រសើរ ធ្វើបាប បានបាប…
មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ឮ ធ្លាប់យល់ ធ្លាប់ស្គាល់ពាក្យថា បាបហើយ គឺបាបប្រែថា អំពើលាមក អំពើអាក្រក់ ពុំប្រសើរ ធ្វើបាប បានបាប នេះជាភាសិតចាស់មានយូរណាស់មកហើយ ដែលគ្រប់គ្នាសុទ្ធតែបានចេះចាំជាប់ក្នុងចិត្ត។
មែនហើយ បាបជាអំពើអាក្រក់ តែបុគ្គលមិនគួរមើលងាយថាបាបមានប្រមាណតិចតួចនឹងមិនឲ្យផលដូច្នេះទេ ប្រៀបដូចបំពង់ទឹករមែងពេញដោយតំណក់ទឹកដែលស្រក់ចុះមកម្តងមួយតក់ម្តងមួយតក់បាន យ៉ាងណាមិញបុគ្គលល្ងង់ខ្លៅកាលសន្សំបាបសូម្បីតែបន្តិចម្តងៗក៏គង់នឹងពេញដោយអំពើអាក្រក់បានក៏យ៉ាងនោះដែរ ។
ចំណែកឯបុគ្គលដែលខ្លាចបាបរមែងចៀសវាងនូវបាបទាំងឡាយ ដូចពាណិជ្ជ ដែលមានទ្រព្យមហាសាល តែមានគ្នាតិច ព្រោះខ្លាចក្រែងអ្នកមានចិត្តមិនស្មោះប្រព្រឹត្តក្នុងផ្លូវអាក្រក់ណាមួយ ឬប្រៀបដូចបុរសប្រាថ្នារស់ដោយមិនពាល់ថ្នាំពិសក៏ដូច្នោះដែរ ។
ពិតហើយបើបាតដៃមិនមានដំបៅទេ បុគ្គលគប្បីកាន់យកថ្នាំពិសដោយដៃបាន ហើយថ្នាំពិសនោះនឹងមិនអាចជ្រាបចូលទៅក្នុងបាតដៃដែលគ្មានដំបៅបានឡើយ យ៉ាងណាមិញបាបរមែងមិនមានដល់បុគ្គលដែលមិនបានប្រព្រឹត្តអាក្រក់ក៏យ៉ាងនោះដែរ ។
តាមពុទ្ធភាសិតបានត្រាស់ថា បុគ្គលណាជាអ្នកធ្វើបាបកម្ម ទោះជាចូលទៅពួនសម្ងំនៅក្នុងអាកាសក្តី នៅកណ្តាលសមុទ្រ ទៅសម្ងំនៅក្នុងរូងភ្នំក្តី ក៏មិនអាចរួចចាកអំពើអាក្រក់នោះបានឡើយ ព្រោះគ្មានភូមិ ប្រទេសណាដែលបុគ្គលបាបនេះឋិតនៅហើយ អាចរួចចាកបាបកម្មបានទេ ។
ចែករំលែកព័តមាននេះ