ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​បូមទឹក​បុរី​១០០​ខ្នង គ្រោង​បើក​ឲ្យ​ដំណើរការ​នៅ​ពាក់កណ្តាល​ខែសីហា​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការដ្ឋាន​ស្ថាបនា​ស្ថានីយ​បូមទឹក​បុរី​១០០​ខ្នង ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​នឹង​កំពុង​តម្លើង​ម៉ូ​ទ័​រ​បូមទឹក​ដែល​អាច​ដំណើរការ​នៅ​ពាក់កណ្តាល​ខែសីហា ដើម្បី​បូមទឹក​រំដោះ​ការ​លិចលង់ ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ ។ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ការដ្ឋាន​ស្ថាបនា​ស្ថានីយ​បូមទឹក​បុរី​១០០​ខ្នង ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​នឹង​កំពុង​តម្លើង​ម៉ូ​ទ័​រ​បូមទឹក​ដែល​អាច​ដំណើរការ​នៅ​ពាក់កណ្តាល​ខែសីហា ដើម្បី​បូមទឹក​រំដោះ​ការ​លិចលង់ ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ស្ថានីយ៍​បូមទឹក​១០០​ខ្នង ឥឡូវនេះ​ម៉ូ​ទ័​រ​មួយ​គ្រឿង បាន​ដាក់​ឲ្យ​ដំណើរការ​បូម​ជា​ណ្តោះ​អាសន្ន​ហើយ នៅ​ថ្ងៃ​ទី​១៥ សីហា​ខាង​មុខ​នេះ និង​ដាក់​ឱ្យ​ដំណើរការ​ម៉ូ​ទ័​រទាំង​អស់​តែ​ម្តង ។ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​សាងសង់​ស្ថានីយ​បូមទឹក​ថ្មី​បុរី​១០០​ខ្នង​នេះ គឺ​ដើម្បី​ដោះស្រាយ​ទឹក​លិច​នៅ​តំបន់​បុរី​១០០​ខ្នង តំបន់​ចំ​ន្លោះ​ប៉ែក​ខាងជើង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ផ្លូវ​ហាណូយ ផ្លូវ​រថភ្លើង និង​ផ្លូវ​៥៩៨ ។ ស្ថានីយ​នេះ​នឹង​មាន​សមត្ថភាព​បូមទឹក​ចេញ​បាន​២,៧៨​ម៉ែត្រគូប​ក្នុង​១​វិនាទី ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ស្ថាបនា​ស្ថានីយ​បូមទឹក​ថ្មី​ចំនួន​៤​កន្លែង គឺ​ស្ថានីយ​បូមទឹក​បឹង​ត្របែក ស្ថានីយ​បូមទឹក​ទួល​គោក​ទី​១ ស្ថានីយ​បូមទឹក​ទួល​គោក​ទី​២ និង​ស្ថានីយ​បូមទឹក​ព្រះ​ពន្លា ដែល​សុទ្ធតែ​មាន​សមត្ថភាព​បូមទឹក​កើន​៣​ដង​ធៀប​នឹង​សមត្ថភាព​បូមទឹក​ចាស់ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សាងសង់​ស្ថានីយ​បូមទឹក​ចំនួន​២​កន្លែង​ទៀត គឺ​ស្ថានីយ​បូមទឹក​បុរី​១០០​ខ្នង​នេះ និង​ស្ថានីយ​បូម​ទឹកលូ​៥ ដើម្បី​បង្កើន​សមត្ថភាព​បូម​រំដោះ​ការ​ជន់​លិច​ក្នុង​រាជធានី​ភ្នំពេញ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ