ខេត្តព្រៃវែង ៖ ក្មេងស្រីម្នាក់ដើររើសពងទា ដែលសត្វទាបានដើរពងនៅតាមមាត់បឹង តែចេដន្យអាក្រក់ នាងបានរអិលជើលធ្លាក់ចូលក្នុងបឹងបណ្តាលឱ្យលង់ស្លាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៨ នៅចំណុចបឹងអន្លង់តូចខាងជើងភូមិតាហ៊េលខ ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
សមត្ថកិច្ចបានអោយដឹងថា ក្មេងស្រីដែលស្លាប់ឈ្មោះរ៉ាត់ ដានី អាយុ៧ឆ្នាំ នៅភូមិតាហ៊េល(ខ) ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង មានឪពុកឈ្មោះ អុល រ៉ាត់ អាយុ៣១ឆ្នាំ និងម្តាយឈ្មោះព្រិន ណន អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានអោយដឹងថា ក្រៅពីការសិក្សា ក្មេងស្រីរងគ្រោះតែងតែជួយឪពុកម្តាយធ្វើការងារផ្ទះជាប្រចាំ ហើយនៅថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះក៏ចេញទៅរើសពងទា ដែលសត្វទាបានពងនៅតាមមាត់បឹង តែមិនដឹងជាយ៉ាងម៉េច ក្មេងស្រីរងគ្រោះក៏បានធ្លាក់ចូលទៅក្នុងទឹកបឹង បណ្តាលអោយលង់ទឹកស្លាប់ ខណៈ ឪពុកម្តាយរវល់ធ្វើការងារនៅផ្ទះ ។ បច្ចុប្បន្ន សពក្មេងស្រីរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ