ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នារសៀលថ្ងៃទី២៤កក្កដា នេះ អាជ្ញាធរឡាវបានទំនាក់ទំនងមកនគរបាលការពារព្រំដែនកម្ពុជា ឱ្យជូនដំណឹងទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេកុង សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយភាគីឡាវនឹងបើកទ្វារទំនប់ទឹកបង្ហូរចុះមក
ក្រោម ។
ការជូនដំណឹងនេះ អាជ្ញាឡាវបានបញ្ជាក់ពីមូលហេតុថា កក្តាដែលបង្ខំនិងសម្រេចឱ្យបើកទ្វារទឹកនោះដោយសារទំនប់វារីអគ្គិសនីនៅទន្លេសេកុងខេត្តអត្តពឺកំហុកទឹក កំពុងចាល់លើសកម្រិត បន្ទាប់ពីទំនប់
បង្វៀងបានបាក់ និងជះឥទ្ធិពលយ៉ាងអាក្រក់លើប្រជាពលរដ្ឋ ក្នុងនោះផ្ទះសម្បែងរាប់សិបខ្នង ត្រូវបើុងទៅតាមទឹក ប្រជាពលរដ្ឋឡាវជាច្រើននាក់បានស្លាប់ និងបាត់ខ្លួនច្រើននាក់ទៀត ។
តាមការជូនដំណឹងដដែលនេះ អាជ្ញាធរឡាវបានស្នើដល់កម្លាំងសមត្ថកិច្ចការពារព្រំដែនកម្ពុជា មេត្តាជួយតាមដានមើលទៅលើខ្សែទឹក ប្រសិនប្រទះឃើញពលរដ្ឋឡាវអណ្តែតមកក្រោម ជួយប្រមូលទុកអាជ្ញាធរឡាវ និងទំនាក់ទំនងមកទទួលទៅវិញផង ។
ទាក់ទិនករណីគ្រោះមហន្តរាយ ដោយការបាក់ទំនប់ពង្វាងនៃខេត្តអត្តពឺនោះ អាជ្ញាធរឡាវកំពុងជម្លៀសពលរដ្ឋចេញពីតំបន់ទឹកលិច តាមដងទន្លេសេកុងទៅទីទួលសុវត្ថិភាពផងដែរ ចាប់តាំងពីព្រឹកថ្ងៃទី២៤ កក្កដា រហូតរសៀលថ្ងៃដដែលនេះ ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ