នេះពិតជាសាហា.វ ដូចឈ្មោះមែន…!
- រតនគិរី
ខេត្តរតនគិរី ៖ ក្របី១ក្បាលបានងាប់ និងបុរសម្ចាស់ក្របីរងរបួសធ្ងន់ ខណៈកំពុងភ្ជួរស្រែពេលធ្លាក់ភ្លៀង កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២០ ខែកក្កដា នៅភូមិកោះពាក់ ឃុំកោះពាក់…
ខេត្តរតនគិរី ៖ ក្របី១ក្បាលបានងាប់ និងបុរសម្ចាស់ក្របីរងរបួសធ្ងន់ ខណៈកំពុងភ្ជួរស្រែពេលធ្លាក់ភ្លៀង កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២០ ខែកក្កដា នៅភូមិកោះពាក់ ឃុំកោះពាក់…
ខេត្តរតនគិរី ៖ ក្របី១ក្បាលបានងាប់ និងបុរសម្ចាស់ក្របីរងរបួសធ្ងន់ ខណៈកំពុងភ្ជួរស្រែពេលធ្លាក់ភ្លៀង កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២០ ខែកក្កដា នៅភូមិកោះពាក់ ឃុំកោះពាក់ ស្រុកវើនសៃ ។
បុរសរងគ្រោះឈ្មោះ ហ្វូង អែម អាយុ២៤ឆ្នាំ ជាជនជាតិភាគតិចកាចក់ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅម៉ោងប្រហែល៣និង៣០នាទីរសៀលថ្ងៃនោះ គាត់បានទៅភ្ជូរស្រែនៅខាងក្រោយផ្ទះ ហើយក្រោយមកក៏ភ្លៀងធ្លាក់យ៉ាងខ្លាំង ។ ពេលគាត់កំពុងភ្ជួរស្រែ ស្រាប់តែមានរន្ទះបាញ់កក្រើកដី បណ្ដាលឱ្យក្របី១ក្បាលងាប់ភ្លាមនៅក្នុងនឹម ។ ចំណែករូបគាត់រងរបួសធ្ងន់ដោយ រោលសាច់ឡើងខ្មៅ និងត្រូវបានបងប្អូនសាច់ញាតិបញ្ជួនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកវើនសៃ ។
ជនរងគ្រោះរៀបរាប់ទៀតថា ពេលរន្ទះបាញ់នោះ គាត់បានឮសំឡេងដូចគេទម្លាក់គ្រាប់បែក ហើយឃើញភ្លើងរន្ទះបែកពេញវាលស្រែឯគាត់ក៏ងងឹតមុខឈឹង និងក្របី១ក្បាលបានដួលផ្ងារជើងឡើងលើងាប់ភ្លាមនៅកន្លែង ចំណែកមួយក្បាលទៀតអត់មានរងរបួសអ្វីទេ ។ ទាក់ទិននឹងករណីខាងលើនេះ គ្រូពេទ្យប្រាប់ថា បុរសរងគ្រោះត្រូវសម្រាកព្យាបាលក្នុងរយៈពេលយូរបន្តិច ។
ចែករំលែកព័តមាននេះ