ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាកសព​​មនុស្ស​26​​នាក់​រកឃើញ​​​​ក្នុងទីក្រុង​​ហ្គូ​អាដា​ឡា​ ចារ៉ា របស់ម៉ិចស៊ិក​

12 ឆ្នាំ មុន

​បណ្តា​អ្នក​​​​ទទួលខុសត្រូវ​​​មូលដ្ឋាន​​រាយ​ការណ៍​​​កាលពីថ្ងៃទី​​​២៤ វិច្ឆិកា ថា អាជ្ញាធរ​​​ម៉ិច​ស៊ិក​​​បាន​រកឃើញ​​​សាកសព​មនុស្ស​​​ជាង​​​២០នាក់ ​​នៅ​ក្នុង​រថយន្ត​​​ដែលគេ​ប្លុង​​ចោល​ទាំង ឡាយ​នៅជិត​​ផ្លូវ​បំបែក​​​​សំខាន់មួយនៃទីក្រុង​​ហ្គូ​អា ដាឡាចារ៉ា ​​​ជា​ទីក្រុង​​ធំទី​២​របស់​ប្រទេស​។​ យោងតាម​​​​ម៉ាស៊ីន​​​ឃោសនា​ក្នុង​​ស្រុក​ថា សាក​សព​មនុស្សទាំង​នេះ​ត្រូវ​បាន​​​រក​ឃើញ​​​

​បណ្តា​អ្នក​​​​ទទួលខុសត្រូវ​​​មូលដ្ឋាន​​រាយ​ការណ៍​​​កាលពីថ្ងៃទី​​​២៤ វិច្ឆិកា ថា អាជ្ញាធរ​​​ម៉ិច​ស៊ិក​​​បាន​រកឃើញ​​​សាកសព​មនុស្ស​​​២៦នាក់ ​​នៅ​ក្នុង​រថយន្ត​​​ដែលគេ​ប្លុង​​ចោល​ទាំង​ឡាយ​នៅជិត​​ផ្លូវ​បំបែក​​​​សំខាន់មួយនៃទីក្រុង​​ហ្គូ​អា ដាឡាចារ៉ា ​​​ជា​ទីក្រុង​​ធំទី​២​របស់​ប្រទេស​។​ យោងតាម​​​​ម៉ាស៊ីន​​​ឃោសនា​ក្នុង​​ស្រុក​ថា សាក​សព​មនុស្សទាំង​នេះ​ត្រូវ​បាន​​​រក​ឃើញ​​​ជា​មួយ​​សារ​មួយដែល​​​បន្សល់ទុក​​ដោយ​​ពួកអ្នក​​​​រត់​ពន្ធ​គ្រឿងញៀន​។ ​ការិយាល័យ​អគ្គ​រដ្ឋ​​​អាជ្ញា​មូល​ដ្ឋាន​អះអាង​ថា ​​សាកសព​ដែល​គេ​ប្លុង​ចោល​​​អាច​មាន​​ដល់ទៅ​​​២៣​នាក់​។​

ទីក្រុង​​ហ្គូអាដា​ឡាចារ៉ា មានប្រជាជន​​៤,៥​លាននាក់​ ដែល​​ជារ​ដ្ឋធានី​របស់រដ្ឋ JALISCO រហូត​មកទល់ពេលនេះ​​គេ​ច​ផុតពីអំពើ​ហិង្សា​​​​បង្ហូរ​ឈាម​ចាប់តាំងពី​​ចាប់​ផ្តើម​​​ការ​បង្ក្រាប​​ប្រឆាំង​​ពួក​រត់ពន្ធគ្រឿងញៀន​មក។ ការ​រកឃើញ​​​សាក​សព​មនុស្ស​​ទាំង​នេះគឺ​​បន្ទាប់​​​ពីការ​​រកឃើញ​​​សាក​សព​មនុស្សត្រូវ​​ភ្លើង​ឆេះ​​រោលខ្លោច​​១៦​នាក់ ​​កាលពីថ្ងៃទី​​២៣ វិច្ឆិកា នៅ​​ទីក្រុង CULIACAN រដ្ឋធានី​​របស់​រដ្ឋ​​​ស៊ីណា​​ឡាអាន ដែល​​មានទីតាំង​​​របស់​ក្រុម​​​រត់ពន្ធគ្រឿងញៀន SINALOA ដឹកនាំ​​​ដោយ​មេរត់ពន្ធគ្រឿងញៀន​​តាម​រក​ចាប់ខ្លួន​​​បំផុត​​នៅម៉ិច​ស៊ិក​​​ឈ្មោះ JOAQUIN GUZMAN ហៅពឺទី​។ ​ទីក្រុង​​​ហ្គូ​​​អា​ដា​ឡា ចារ៉ា មាន​ការ​​សម្លាប់​​មនុស្ស​កើន​ឡើង​ ខណៈ​​ពេលមានក្រុម​​​ដទៃ​ៗទៀត​​​ចាប់​ផ្តើម​​​អះអាង​ពីការគ្រប់គ្រង​​លើ​ក្រុម​​រត់ពន្ធគ្រឿង​ញៀន SINALOA នេះ​។​

ប្រធានាធិបតី​​​ម៉ិចស៊ិក​ លោក​​ហ្វឺលីប កាល់​​​ដឺ​រ៉ុន បានដាក់​ពង្រាយកង​​ទ័ព​​តាំង​ពី​​លោក​​ឡើង​កាន់អំណាច​​ពី​ឆ្នាំ​​២០០៦ មក​​ ដើម្បី​តស៊ី​ប្រឆាំង​​នឹង​​ពួក​បទឧក្រិដ្ឋ​​​ជន​រត់ពន្ធគ្រឿង​ញៀន​ខ្លាំងៗ ​​របស់​ប្រទេស​។ តាំងពីពេល​​នោះមក ​​មនុស្ស​ជិត​​​៤៥.០០០​នាក់ ​​​ហើយ​បានត្រូវ​​​ស្លាប់៕​