ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលងាយ​អ្នក​មានគុណ​នឹង​ចុះ​នរក

5 ឆ្នាំ មុន

នៅ​ក្នុង​ព្រហ្មចរិយធម៌ ព្រះ​បរម​សាស្តា​បាន​ត្រាស់​សម្តែង​ថា ជន​ណាប្រព្រឹត្ត​ខុស​ក្នុង​មាតា ខុស​ក្នុង​បិតា ប្រព្រឹត្ត​ខុស​ក្នុង​ព្រះ​សម្ពុទ្ធ និង​ខុស​ក្នុង​សាវ័ក​របស់​តថាគត ជន​នោះ​រមែង​មាន​បាប​ច្រើន ហើយ​ពៀរ​ក៏​នឹង​មាន​ដល់​បុគ្គល​នោះ​ ។ អ្នកប្រាជ្ញ​ទាំងឡាយ​ក៏​តិះដៀល​បុគ្គល​នោះ…

នៅ​ក្នុង​ព្រហ្មចរិយធម៌ ព្រះ​បរម​សាស្តា​បាន​ត្រាស់​សម្តែង​ថា ជន​ណាប្រព្រឹត្ត​ខុស​ក្នុង​មាតា ខុស​ក្នុង​បិតា ប្រព្រឹត្ត​ខុស​ក្នុង​ព្រះ​សម្ពុទ្ធ និង​ខុស​ក្នុង​សាវ័ក​របស់​តថាគត ជន​នោះ​រមែង​មាន​បាប​ច្រើន ហើយ​ពៀរ​ក៏​នឹង​មាន​ដល់​បុគ្គល​នោះ​ ។

អ្នកប្រាជ្ញ​ទាំងឡាយ​ក៏​តិះដៀល​បុគ្គល​នោះ លុះ​ទម្លាយ​ខន្ធ​ទៅ​កាន់​លោក​ខាង​មុខ រមែង​ទៅ​កាន់​អបាយភូមិ​(​នរក​) ព្រោះតែ​ការ​ប្រព្រឹត្ត​ទុច្ចរិត​បំពាន​លើ​លោក​អ្នក​ដ៏​មានគុណ​ទាំងឡាយ ។

ចំណែក​បុគ្គល​ណា​ប្រតិបត្តិ​ល្អ​ក្នុង​មាតាបិតា ក្នុង​ព្រះពុទ្ធ ក្នុង​សាវ័ក​ទាំងឡាយ បុគ្គល​នោះ រមែង​បាន​នូវ​បុណ្យ​កុសល​ដ៏​ច្រើន ហើយ​បណ្ឌិត​ទាំងឡាយ រមែង​សរសើរ​ជន​នោះ​ ។

លុះ​អស់​អាយុជីវិត​ទៅ​រមែង​ទៅ​កាន់​សុគតិភព ហើយ​រីករាយ​ក្នុង​ស្ថាន​នោះ​អស់​កាល​ដ៏​យូរអង្វែង ព្រោះ​អានិសង្ស​នៃ​ការ​ប្រព្រឹត្ត​ត្រូវ​តាម​ធម៌​នោះ​ចំពោះ​មាតា និង​បិតា​ទាំងឡាយ ។