អ្នកប្រើ One Plus 6 និយាយថា ជួបប្រទះនឹងបញ្ហាមួយនេះ
ក្រុមហ៊ុនផលិតទូរស័ព្ទចិន One Plus បានចេញការ Update កម្មវិធី Software ដែលមានឈ្មោះថា Oxygen OS…
ក្រុមហ៊ុនផលិតទូរស័ព្ទចិន One Plus បានចេញការ Update កម្មវិធី Software ដែលមានឈ្មោះថា Oxygen OS…
ក្រុមហ៊ុនផលិតទូរស័ព្ទចិន One Plus បានចេញការ Update កម្មវិធី Software ដែលមានឈ្មោះថា Oxygen OS 5.0.3 កាលពីសប្តាហ៍មុនសម្រាប់ស្មាតហ្វូន One Plus 6 ដែលជាស្មាតហ្វូននាំមុខរបស់ពួកគេ ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួនបាននិយាយថា ពួកគេជួបប្រទះនឹងបញ្ហាឆាប់អស់ថ្មទូរស័ព្ទទៅវិញ ។
មានអ្នកប្រើប្រាស់មួយចំនួនបាននិយាយលើវេទិកាអុីនធើរណេតថា ថ្មទូរស័ព្ទឆាប់ចុះដល់ទៅ៥០% បើធៀបនឹងមុនពេលUpdate ថ្មីនេះ ។
យោងតាមអំណះអំណាងរបស់អ្នកប្រើប្រាស់ជាច្រើនបានឲ្យដឹងថា មូលហេតុសំខាន់ដែលបង្កឲ្យមានការឆាប់អស់ថ្មទូរស័ព្ទនេះ គឺមកពី Display របស់ទូរស័ព្ទ ។ អ្នកប្រើប្រាស់ម្នាក់បាននិយាយថា Screen-On-Time ប្រមាណ១២ម៉ោងបានធ្លាក់ចុះមកតែពី៥ទៅ៦ម៉ោងប៉ុណ្ណោះបន្ទាប់ពីការ Update ។ ក្នុងករណីផ្សេងទៀត Displayនេះ ស្រូប៤៤%នៃថ្មទូរស័ព្ទទៅហើយ ។
អ្នកប្រើប្រាស់ខ្លះបានបិទ Ambient Display ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែអ្នកប្រើប្រាស់ដទៃបានឲ្យដឹងថា ការប្រើប្រាស់អុីនធើរណេតលើទូរស័ព្ទ គឺជាមូលហេតុដែលបង្កឲ្យមានបញ្ហានេះទៅវិញ ។ មុននឹងការ Update នេះ ការUpdate ទៅ Version 5.1.6 ក៏បង្កជាបញ្ហាជាច្រើនផងដែរ។ ព្រោះតែបញ្ហាទាំងនេះ មានការណែនាំមិនឲ្យអ្នកប្រើប្រាស់ធ្វើការ Update ទៅ OxygenOS 5.1.8 ឡើយ និងឲ្យរង់ចាំការ Update បន្ទាប់វិញ ៕
ចែករំលែកព័តមាននេះ