ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ហាង​អត់​មាន​អក្សរ​ខ្មែរ​…​សង្ស័យ​មាន​គំរូ​អាក្រក់?(មានវីដេអូ)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ហាង​កាហ្វេ​កូន​អភិបាលខេត្ត​សៀមរាប និង​ហាង​ខ្លះ​ទៀត​ក្នុង​ក្រុង​សុទ្ធតែ​អក្សរ​បរទេស​ធ្វើ​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​រិះគន់​ទៅ​លើ​អាជ្ញាធរ​ខេត្ត​ដោយ​មិន​បាន​យកចិត្តទុកដាក់​នៅ​អក្សរ​របស់​ជាតិ​ខ្លួន ។ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀមរាប​បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ ហាង​កាហ្វេ​កូន​អភិបាលខេត្ត​សៀមរាប និង​ហាង​ខ្លះ​ទៀត​ក្នុង​ក្រុង​សុទ្ធតែ​អក្សរ​បរទេស​ធ្វើ​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​រិះគន់​ទៅ​លើ​អាជ្ញាធរ​ខេត្ត​ដោយ​មិន​បាន​យកចិត្តទុកដាក់​នៅ​អក្សរ​របស់​ជាតិ​ខ្លួន ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀមរាប​បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨ ថា អ្នក​ដែល​មាន​លុយ​បើកហាង គឺ​សុទ្ធតែ​សុំ​ច្បាប់​ពី​ខាង​រដ្ឋបាល​សាលាខេត្ត​នៅ​ច្រក​ចេញចូល​តែ​មួយ​ទាំងអស់ ហើយ​ចំពោះ​ធ្វើ​ស្លាក​យីហោ​លក់​វិញ គឺ​បាន​សុំ​ច្បាប់​ពី​ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត និង​ខាង​មន្ទីរ​អន្តរ​វិស័យ​ខេត្ត និង​មន្ទីរ​ព័ត៌មាន​ខេត្ត បើ​ពុំ​ដូច្នេះ​ទេ ពួក​គាត់​ពិតជា​មិន​អនុញ្ញាតិ​ឱ្យ​លើក​ស្លាក​ឡើយ ។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ស្លាក​យីហោ ដោយ​សរសេរ​អក្សរ​បរទេស​គ្មាន​អក្សរ​ខ្មែរ​នោះ​ជាក់ស្តែង គឺ​ហាង​កូន​របស់​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ដែល​ជា​ថ្នាក់ដឹកនាំ​ខេត្ត ទាំងមូល ហេតុ​អ្វី​បានជា​មិន​ប្រាប់​កូន​ឱ្យ​រៀបរៀង​អក្សរ​ខ្មែរ​ឱ្យ​ធំ នៅ​ពីលើ​អក្សរ​បរទេស​ទៅ បែរជា​គ្មាន​អក្សរ​ខ្មែរ ឃើញ​តែ​អក្សរ​បរទេស​ទៅ​វិញ ដែល​ជា​គំរូ​មិនល្អ​សោះដល់អ្នកផ្សេង ។

ជុំវិញ​ករណី​ខាងលើ​នោះ​ដែរ​លោក លី សំ​រិ​ទ្ធ អ្នកនាំពាក្យ​សាលាខេត្ត និង​ជា​អភិបាលរង​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨ នេះ​ថា បើ​អាជីវករ​ណា​បើកហាង គ្មាន​អក្សរ​ខ្មែរ​នៅ​លើ​ស្លាក​យីហោ​ទេ​នោះ គឺ​វា​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ