ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ណាស់… អារខ្លួនឯងរលំ​លើខ្លួនឯង

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​កំពុង​អារឈើ​យក​ទៅ​សាងសង់​ផ្ទះ ក៏​ត្រូវ​ដើមឈើ​ដួល​សង្កត់ កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​២៤  មិថុនា ស្ថិត​នៅ​ភូមិ​មេ​មុំ ឃុំរ​យ៉…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​កំពុង​អារឈើ​យក​ទៅ​សាងសង់​ផ្ទះ ក៏​ត្រូវ​ដើមឈើ​ដួល​សង្កត់ កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​២៤  មិថុនា ស្ថិត​នៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ។

លោក សូ សុវណ្ណ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌបានឱ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ឈ្មោះ ភាព ផា​ន់ អាយុ​១៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូ​យ៉េះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ពេល​អារ​ដើមឈើ​ដាច់​ហើយ តែ​ដើមឈើ​ជាប់​វល្លិ៍​ ទើប​ពេល​រលំ​មក​ក៏​សង្កត់​ត្រូវ​ចំ​ក្បាល​ស្លាប់​តែ​ម្តង ។

លោកស្នងការ​រង​បន្ត​ថា ពេល​សមត្ថកិច្ច​ចុះ​ពិនិត្យ​សព​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ដើមឈើ​រលំ​សង្កត់​ប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ