ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​ការ​អត់ធន់ ខន្តី​ប្រែ​បាន​យ៉ាងម៉េច​ទៀត?

5 ឆ្នាំ មុន

ជា​ទូទៅ​ពាក្យ​ខន្តី​តាម​តួអក្សរ​នៃ​ភាសាបាលី​យើង​ប្រែត្រឹមតែ​ការ​អត់ធន់​ប៉ុណ្ណោះ តែ​នៅ​ក្នុង​ព្រះ​ត្រៃ​បិដក លោក​ប្រែ​ថា សមគួរ​នឹង​ទទួលផល​ផង​ដែរ​។ ដូច​ជា​នៅ​ក្នុង​ខណៈ​ដែល​អ្នក​បដិបត្តិ​ធម៌​រៀបនឹងបាន​សម្រេមគ្គផល​និព្វាន​នោះ ក៏​លោក​ប្រើ​ពាក្យ​ខន្តី​ដែរ​គឺ​សមគួរ​នឹង​សម្រេច ក្រោយ​ពី​បាន​អត់ធន់​ជា​យូរ​មក​ហើយ​។ ដូច្នេះ​ពាក្យ​ខន្តី​១​ម៉ាត់​នេះ​មាន​ន័យ​រួម​ទាំង​សកម្មភាព​ដែល​ត្រូវ​អត់ធន់​ផង និង​ផល​នៃ​ការ​អត់ធន់​ផង គឺ​បន្ទាប់​ពី​អត់ធន់​ដល់​កម្រិត​មួយ​ហើយ…

ជា​ទូទៅ​ពាក្យ​ខន្តី​តាម​តួអក្សរ​នៃ​ភាសាបាលី​យើង​ប្រែត្រឹមតែ​ការ​អត់ធន់​ប៉ុណ្ណោះ តែ​នៅ​ក្នុង​ព្រះ​ត្រៃ​បិដក លោក​ប្រែ​ថា សមគួរ​នឹង​ទទួលផល​ផង​ដែរ​។ ដូច​ជា​នៅ​ក្នុង​ខណៈ​ដែល​អ្នក​បដិបត្តិ​ធម៌​រៀបនឹងបាន​សម្រេមគ្គផល​និព្វាន​នោះ ក៏​លោក​ប្រើ​ពាក្យ​ខន្តី​ដែរ​គឺ​សមគួរ​នឹង​សម្រេច ក្រោយ​ពី​បាន​អត់ធន់​ជា​យូរ​មក​ហើយ​។

ដូច្នេះ​ពាក្យ​ខន្តី​១​ម៉ាត់​នេះ​មាន​ន័យ​រួម​ទាំង​សកម្មភាព​ដែល​ត្រូវ​អត់ធន់​ផង និង​ផល​នៃ​ការ​អត់ធន់​ផង គឺ​បន្ទាប់​ពី​អត់ធន់​ដល់​កម្រិត​មួយ​ហើយ ផល​ដែល​បាន​មក​ក៏​សមគួរ​នឹង​សេចក្តី​ព្យាយាម​ដែល​បាន​អត់ធន់​នោះ​ដែរ​។

អត់ធន់​តិច សមគួរ​នឹង​បាន​ផល​តិច អត់ធន់​ច្រើន សមគួរ​នឹង​បាន​ផល​ច្រើន សមគួរ​បាន​កម្រិត​នេះ​សមគួរ​បាន​ផល​យ៉ាងនេះ​ជាដើម​។