ពិធីសំណេះសំណាល ក្នុងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥
- បាត់ដំបង
ខេត្តបាត់ដំបង ៖ មន្ត្រីយោធាក្រសួងការពារជាតិចំនួន៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប្រាក់ សំអុល ជំនួយការលោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត អគ្គនាយកដ្ឋានស្រាវជ្រាវចារកម្ម…
ខេត្តបាត់ដំបង ៖ មន្ត្រីយោធាក្រសួងការពារជាតិចំនួន៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប្រាក់ សំអុល ជំនួយការលោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត អគ្គនាយកដ្ឋានស្រាវជ្រាវចារកម្ម…
ខេត្តបាត់ដំបង ៖ មន្ត្រីយោធាក្រសួងការពារជាតិចំនួន៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប្រាក់ សំអុល ជំនួយការលោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត អគ្គនាយកដ្ឋានស្រាវជ្រាវចារកម្ម ក្រសួងការពារជាតិ បានជួបសំណេះសំណាលជាមួយមន្ត្រីយោធភូមិភាគទី៥ ដែលមានលោកឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការងយោធភូមិភាគទី៥ នៅក្នុងទីបញ្ជាការដ្ឋាន វេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ទោ កែវ ចំរើន បានស្វាគមន៍ និងបង្ហាញអំពីសកម្មរបស់កងទ័ពក្នុងយោធភូមិភាគទី៥ កំពុងបន្តការហ្វឹកហ្វឺន និងរក្សាបានធានាជីវភាព មានជម្រកស្នាក់នៅ អគារធ្វើការរបស់កងកម្លាំងបានល្អប្រសើរមួយកម្រិតបន្ថែមទៀត ហើយយើងបានសហការជាមួយមូលដ្ឋាន និងកិច្ចការ ការពារតាមព្រំដែនបានយ៉ាងល្អប្រសើរ ដោយគ្មានបញ្ហាអ្វីកើតឡើងជាបន្ទុកការលំបាកដល់សន្តិសុខរបស់ប្រជាជនយើងកំពុងរស់នៅរាល់ថ្ងៃឡើយ។
លោកឧត្តមសេនីយ៍ទោ ប្រាក់ សំអុល បានឆ្លើយតបវិញថា ដោយសារការងារទទួលបានលទ្ធផល ល្អកន្លងមក ទើបពេលនេះសុំបន្តពង្រឹងកិច្ចសហការបន្ថែមទៀតរវាងជំនាញរបស់ក្រសួងការពារជាតិ ជាមួយយោធភូមិភាគទី៥ សំខាន់បំផុតគឺយើងត្រូវរួមគ្នាថែររក្សាសុខសន្តិភាព សុវត្ថិភាព ជូនសង្គមជាតិ និងប្រជាជនកម្ពុជាយើងកុំឲ្យធ្លាក់ទៅក្នុងគ្រោះមហន្តរាយនៃសង្គ្រាមដូចកាលសម័យមុនៗទៀត ដែលយើងមានសម្តេចតេជោ ហ៊ុន សែន បានដឹកនាំសង្គ្រោះប្រទេសកម្ពុជាទាំងមូល យកបានសុខសន្តិភាពមកដល់ថ្ងៃនេះមិនមែនជាការងាយស្រួលឡើយ។ ដូច្នោះយើងកំពុងស្ថិតនៅទីនេះ ទាំងអស់គ្នា រួបរួមគ្នារក្សាឲ្យបានសុខសន្តិភាព និងការអភិវឌ្ឍកុំឲ្យបាត់បង់ទៅវិញបានឡើយ៕
ចែករំលែកព័តមាននេះ