ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​ភាគី​ថៃ​សហការ​ជាមួយ​ក្រសួង​អធិការកិច្ច​ជាមួយ​អាជ្ញាធរ​ថៃ​លើ​ការងារ​ស្ត្រី​និង​កុមារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ដល់​ភាគី​ថៃ​ធ្វើការ​សហការ​គ្នា​ជាមួយ​ក្រសួង​មាន​សមត្ថកិច្ច​ធ្វើ​អធិការកិច្ច​លើ​ការងារ​ស្ត្រី និង​កុមារ​ដែល​កំពុងធ្វើការ​នៅ ក្នុង​ប្រទេស​ថៃ ។ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ផា​ន​យ៉ា​រ៉ា​ក់ ភល​ផុ​ប (Panya rak…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ដល់​ភាគី​ថៃ​ធ្វើការ​សហការ​គ្នា​ជាមួយ​ក្រសួង​មាន​សមត្ថកិច្ច​ធ្វើ​អធិការកិច្ច​លើ​ការងារ​ស្ត្រី និង​កុមារ​ដែល​កំពុងធ្វើការ​នៅ ក្នុង​ប្រទេស​ថៃ ។

ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ផា​ន​យ៉ា​រ៉ា​ក់ ភល​ផុ​ប (Panya rak Poolthup ) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នា​ទីស្តីការក្រសួង​លោកស្រី​កិត្តិ​ស​ង្ត​ហ​បណ្ឌិត ម៉ែ​ន សំ​អន ឧ​បក​នាយក​រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ស្នើ​ឲ្យ​ភាគី​ថៃ​ធ្វើការ​សហការ​ជាមួយ ក្រសួង​មាន​សមត្ថកិច្ច​ធ្វើ​អធិការកិច្ច​លើ​ការងារ​ស្ត្រី និង​កម្ពុជា ដែល​កំពុងធ្វើការ​នៅ​ក្នុង​ប្រទេស ។ លោកស្រី​ឧ​បក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ពី​កិច្ចសហការ​ល្អ​រវាង​កម្ពុជា​-​ថៃ និង​បន្ត​ជំរុញ​ប ង្កើ​ន​ទំហំ​ពាណិជ្ជកម្ម​ដៃគូ​ទ្វេ​ដង​នៅ​ទីស្តីការក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការ កិច្ច កម្ពុជា​មាន​ភាពល្អ​ប្រសើរ ។

នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ​ដែរ​លោក ឯកអគ្គរាជទូត​ថៃ​មាន​ប្រសា​ស​ន៏​បញ្ជាក់​ថា ក្រសួង​ការងារ​ថៃ​បាន​ទទួល​ចុះបញ្ជី​ពលករ​ខ្មែរ​ឲ្យ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដើម្បី​ទទួល​បាន​ផល​ប្រ​យោ​ជ​ន៏​ដូច​ពលរដ្ឋ​ផង​ដែរ​ហើយ​ការ​ចុះបញ្ជី​ពលករ​បរទេស​ធ្វើការ​នៅ​ថៃ និង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​២០១៨ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ