ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នូរ​ផ្ទុះ​កក្រើក​ពេញ​ភូមិ បុរស​ម្នាក់​រង​របួសធ្ងន់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ត្រូវ​បាន​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នូល​ខេត្តក្រចេះ ក្រោយ​ជួប​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់ ខណៈ​កំពុង​សប់​កង់​គោ​យន្ត​កន្ត្រៃ​ផ្ទុះ​កក្រើក​ពេញ​ភូមិ កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែ មិថុនា ឆ្នាំ…

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ត្រូវ​បាន​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នូល​ខេត្តក្រចេះ ក្រោយ​ជួប​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់ ខណៈ​កំពុង​សប់​កង់​គោ​យន្ត​កន្ត្រៃ​ផ្ទុះ​កក្រើក​ពេញ​ភូមិ កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែ មិថុនា ឆ្នាំ ២០១៨ ។

លោក ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ធាង វុ​ទ្ធី ភេទ ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ជាង​ម៉ូតូ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចក់​ចារ ឃុំ ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។ លោក​អធិការ​បន្ត​ថា ករណី​នេះ​បណ្តាល​មក​ពី​គ្រោះថ្នាក់​ដោយ​សប់​កង់​គោ​យន្ត​កន្ត្រៃ​ផ្ទុះ​កង់ បណ្ដាល​ឲ្យ​បុរស​ម្នាក់​​រង​របួសធ្ងន់​ បាក់​ដៃ​ឆ្វេង​។

ជន​រង​គ្រោះ​ឈ្មោះ ពៅ ចោ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ មានស្រុក​កំណើត​ភូមិ​ផ្អាក ឃុំ​ស្នួល ស្រុក​ស្នូល ខេត្ត ក្រចេះ មាន​ប្រពន្ធ​ឈ្មោះ ស្រី ងិ​ត មានកូន​២​នាក់ (​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់​) ។ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ជាមួយ​ម្ចាស់ផ្ទះ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ