ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នារត់ប្រះ​​អាយុ​រៀង​ៗ​ខ្លួនអស់ ​បន្សល់​ទុក​តែ​​ម៉ូតូ​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សង្វៀន​បញ្ជល់មាន់​តាម​អន​ឡាញ​មួយ​កន្លែង ដែល​បើក​ឲ្យ​មានការ​លេង​ភ្នាល់​បញ្ជល់មាន់​ស៊ីសង​លុយរាប់​សែន​រៀល​ជា​យូរ​មក​ហើយ​នោះ ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ចបង្ក្រាប​និង​ដកហូត​បាន​ម៉ូតូ​ជា​ច្រើន​គ្រឿង ខណៈ​ម្ចាស់​រត់​បាតជើង​ស​ព្រាត ។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែមិថុនា ដោយ​កម្លាំង​នគរបាល​ស្រុក​ឧដុង្គ…

ខេត្តកំពង់ស្ពឺ ៖ សង្វៀន​បញ្ជល់មាន់​តាម​អន​ឡាញ​មួយ​កន្លែង ដែល​បើក​ឲ្យ​មានការ​លេង​ភ្នាល់​បញ្ជល់មាន់​ស៊ីសង​លុយរាប់​សែន​រៀល​ជា​យូរ​មក​ហើយ​នោះ ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ចបង្ក្រាប​និង​ដកហូត​បាន​ម៉ូតូ​ជា​ច្រើន​គ្រឿង ខណៈ​ម្ចាស់​រត់​បាតជើង​ស​ព្រាត ។

ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែមិថុនា ដោយ​កម្លាំង​នគរបាល​ស្រុក​ឧដុង្គ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ខឹ​ម សា​ម៉ុ​ន អធិការ​នគរបាល​ស្រុក ។ មន្ត្រី​នគរបាល​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ភ្នាល់​បញ្ជល់មាន់​តាម​ទូរទស្សន៍​ខ្សែកាប​អន​ឡាញ​នេះ គឺ​នៅ​ទល់មុខ​វិទ្យា​ស្ថាន​បោសសម្អាត​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចម្ងាយ​ប្រមា​ន​៥០​ម៉ែត្រ ក្នុងភូមិ​ក្រាំង​ពន្លៃ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ល្បែងភ្នាល់​នេះ​ដែរ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ឈ្មោះ ឌឿ​ន សោភា ភេទ​ស្រី អាយុ​២៧​ឆ្នាំរស់នៅ​ក្នុងភូមិ ឃុំ ខាងលើ ព្រមទាំង​ដកហូតទូរទស្សន៍​ទំហំ​៤៩​អុ​ី​ញ​ពណ៌​ខ្មៅ​១​គ្រឿង ម៉ូតូ ២៩​គ្រឿង និង​ទូរស័ព្ទ​ដៃ​២​គ្រឿង ។

យ៉ាងណា​ក៏​ដោយ ម្ចាស់​ម៉ូតូ​ដែល​សុទ្ធ​សឹង​ជាអ្នក​ញៀន​ល្បែង​បញ្ជល់មាន់​នេះ​មិន​ត្រូវ​បាន​ឃាត់ខ្លួន​ទេ គឺ​ពួក​គេ​បាន​រត់​ប្រះ​​អាយុ​រៀង​ៗ​ខ្លួន​បន្សល់​ទុក​តែ​ម៉ូតូ​នៅ​កន្លែង​ភ្នាល់ ។ ក្រោយ​ការ​បង្ក្រាប សមត្ថកិច្ច​បាន​ប្រមូល​យក​វត្ថុ​តាង​និង​ម៉ូតូ​ទាំងអស់​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​សុំ​គោលការណ៍​ពី​ថ្នាក់លើ​ដើម្បី​ចាត់ការ​បន្ត​។ អ្នក​ញៀន​ល្បែងភ្នាល់​បញ្ជល់មាន់​តាម​អនឡាញ​នេះ មិន​ខុស​ពី​អ្នក​ភ្នាល់​ប្រដាល់​តាម​ទូរទស្សន៍​នោះ​ទេ ៕

 

អត្ថបទសរសេរ ដោយ