រឿងទំនៀមទម្លាប់ប្រពៃណីតាំងពីបុរាណកាលមក យើងជាខ្មែរមិនអាចបោះបង់ចោលបានទេ បើយើងប្រតិបត្តិតាមក៏នាំឱ្យបានសុខចម្រុងចម្រើន តែបើហ៊ានជម្នះជួនកាលក៏ជួបគ្រោះកាច ជួបជំងឺដង្កាត់ និងជួបរឿងរ៉ាវជាច្រើនទៀតក្នុងជីវិតគ្រួសាររបស់យើង ។
បើតាមឯកសារទំនៀមទម្លាប់ខ្មែរបានសរសេរថា ប្រសិនបើក្នុងផ្ទះលោកអ្នកមានដុះដំបូក ឬមានកណ្តៀរពូន គប្បីរៀបចំធ្វើពិធីដូចតទៅៈ
អញ្ជើញចាស់ទុំក្នុងភូមិមកជួយរៀបចំធ្វើពែ៩មាន កន្ទោង១៥ ដាក់បង្អែម ចេក អំពៅ លាជ និងគ្រឿងសក្ការៈផ្សេងៗទៀត រួចធ្វើពិធីបូជាដោយនាំតង្វាយទាំងនោះទៅកាន់ទិសបូព៌មិនកំណត់ទីជិតឬឆ្ងាយ គឺនាំតង្វាយនោះទៅតម្កល់តាមការគួរ រួចសឹមរំលាយដំបូក ឬកណ្តៀរនោះជាក្រោយ ។
នេះបើតាមលំអានទំនៀមទម្លាប់ខ្មែរយើងតាំងពីសម័យបុរាណ ហើយបើយើងជាមនុស្សជំនាន់ក្រោយធ្វើតាមក៏បានសុខចម្រើនដែរ ។
ចែករំលែកព័តមាននេះ