ខេត្តស្ទឹងត្រែង ៖ តាមដំណើរការចរាចរបទល្មើសព្រៃឈើនៅប៉ែកភាគឦសាន ក្នុងស្រុកសៀមប៉ាង ជាផ្នែកមួយ ដែលជាចំណុចក្តៅគគុក ពាក់ព័ន្ធបទព្រៃឈើ តែលំហូរនៃបទល្មើសក្រោមសំណូកចូលហោប៉ៅ ។
ប្រភពព័ត៌មានឱ្យដឹងថា ឃុំទាំង៥នៅស្រុកសៀមប៉ាង សំបូរទៅដោយបទល្មើសព្រៃឈើ ដោយសុទ្ធសឹងកាប់ និងដឹកជញ្ជូនចេញពីតំបន់ព្រៃអភិរក្សឧទ្យានជាតិវរជ័យ តំបន់ព្រៃកន្ទុយនាគព្យាង តាមទូកក្បូនឆ្លងទន្លេសេសាន ឆ្ពោះទៅស្រុកវើុនសៃ ខេត្តរតនៈគិរី និងមួយចំនួនធំទៀត ដឹកមកផ្គត់ផ្គង់ដល់ជនជាតិវៀតណាមអន្តោប្រវេសន៍នាំទៅប្រទេសវៀតណាម តាមរថយន្តក្បួនរថយន្តសាំងយ៉ុង និងរថយន្តហាយឡែនឌ័រ និងកាមរីអត់ពន្ធ ពិនិត្យឃើញការទប់ស្កាត់ ហាក់ដូចគ្មានប្រសិទ្ធភាពទេ ដែលសង្ស័យមានផលប្រយោជន៍ច្រេីនជាងទប់ស្កាត់។
ចែករំលែកព័តមាននេះ