ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ឪពុក​ម្តាយ​បារម្ភ​ពី​កូន​ៗ​ខ្លាចដើរ​ផ្លូវខុស​យ៉ាងណា? បើបង្ក្រាប​មិនចេះ​អស់​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គ្រឿងញៀន​ពិតជា​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​យុវជន ដែល​ធ្វើ​ឱ្យ​អ្នកខ្លះ​ក្លាយទៅជា​មនុស្ស​អនាថា ក្លាយទៅជា​មនុស្ស​ឆ្កួត និង​អ្នកខ្លះ​ទៀត​ក្លាយទៅជា​ចោរលួច ឆក់​ប្លន់ និង​អុកឡុក​ដល់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ ។ ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​រស់នៅ​តាម​ភូមិ​តែងតែ​អប់រំ​ណែនាំ​កូនចៅ​របស់​ខ្លួន​ឱ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន…

ខេត្ត​ប៉ៃលិន ៖ គ្រឿងញៀន​ពិតជា​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​យុវជន ដែល​ធ្វើ​ឱ្យ​អ្នកខ្លះ​ក្លាយទៅជា​មនុស្ស​អនាថា ក្លាយទៅជា​មនុស្ស​ឆ្កួត និង​អ្នកខ្លះ​ទៀត​ក្លាយទៅជា​ចោរលួច ឆក់​ប្លន់ និង​អុកឡុក​ដល់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ ។ ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​រស់នៅ​តាម​ភូមិ​តែងតែ​អប់រំ​ណែនាំ​កូនចៅ​របស់​ខ្លួន​ឱ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន ប៉ុន្តែ​មាន​អ្នកខ្លះ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាណាព្យាបាល​នោះ​ទេ បែរជា​ភ្លើតភ្លើន​តាម​មិត្តភក្តិ​រហូត​ដល់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

ជាក់ស្តែង​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់ និង​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​មួយ​កន្លែង​កាលពី​វេលា​ម៉ោង​៣​ល្ងាច​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ករណី​នេះ​សមត្ថកិច្ច​បាន​​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ទី​១-​ឈ្មោះ
ថោ​ង ចាន់​ដា​រ៉ា ហៅ អា​រេច ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​សិស្ស បច្ចុប្បន្ន​រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ទី​២- ឈ្មោះ ឡោះ ម៉ាត​មីន អាយុ​២០​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម មុខរបរ​កម្មករ រស់នៅ​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ទី​៣-​ឈ្មោះ លី វី ហៅ​ពៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​កម្មករ មានទីលំនៅ​មិន​ពិតប្រាកដ ទី​៤-​ឈ្មោះ ពៅ ង៉ោ​ល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន និង​ទី​៥- ឈ្មោះ ឆាប់ មី​ឌី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​បន្ត​ទៀត​ថា នគរបាល​បាន​ដកហូត​វត្ថុ​តាង​ប្រភេទ​ម្សៅ​ក្រាម​ ពណ៌​ស​ថ្លា ( ម៉ា​ទឹកកក ICE ) ចំនួន​១ កញ្ចប់​តូច ។

ទោះបីជា​យ៉ាងណា ករណី​ខាងលើ​ការិយាល័យ​ជំនាញ​កំពុង​សាកសួរ និង​កសាង​សុំ​ណុំ​រឿង​ចាត់ការ​តាម​និ​តី​វិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ