ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងនេះមិនធម្មតា… ៥នាក់ស្លា.ប់បន្តបន្ទាប់គ្នា​ហើយ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មាន​អ្នក​ភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរីយ៉ាងតិច​៥​នាក់ (​ស្រី​៣​នាក់) បាន​​ពុល​​រហូត​ស្លាប់​ជា​បន្តបន្ទាប់ ខណៈ​ជាង២០​នាក់ទៀត​កំពុង​​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​នៅ​ព្រឹក​​ថ្ងៃ​ទី​០៥ ឧសភា…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មាន​អ្នក​ភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរីយ៉ាងតិច​៥​នាក់ (​ស្រី​៣​នាក់) បាន​​ពុល​​រហូត​ស្លាប់​ជា​បន្តបន្ទាប់ ខណៈ​ជាង២០​នាក់ទៀត​កំពុង​​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​នៅ​ព្រឹក​​ថ្ងៃ​ទី​០៥ ឧសភា នេះ​ ។​ នេះ​បើ​​យោង​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តម​សេ​នីយ៍​ត្រី ស៊ុម សុ​ឃី​ម ស្នងការ​រង​ទទួល​​បន្ទុក​សេនាធិការ​ ។ លោកស្នងការ​រង​បាន​​បញ្ជាក់​ទៀត​ថា ការ​​ពុល​ស្លាប់នេះ គឺ​នៅ​​មិន​ទាន់​​ដឹង​ពី​មូលហេតុ​នោះទេ​ បាន​កើត​មាន​ឡើង​តាំងពី​ថ្ងៃ​ទី​៣ ​ឧសភា មកម្លេ៉ះ ។

ជុំវិញ​ការ​ផ្ទុះ​បាតុភាព​​ពុល គឺបានកើតទៅលើ​​​អ្នក​ភូមិ​ប្រុស​-ស្រីសុ​ទ្ធ​​សឹង​ជា​​ជនជាតិ​ព្នង​​បាន​ស្លាប់​​បន្តបន្ទាប់ ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​។ អាជ្ញាធរ​ខេត្តក្រចេះនៅ​មិន​ទាន់​បាន​ធ្វើការ​កំណត់​ឱ្យ​​ជាក់លាក់​ថា ការ​ពុល​នេះ​​ផ្តើម​ចេញពី​មូលហេតុ​អ្វី​​ឱ្យ​ប្រាកដ​នៅឡើយ​ទេ​ ។ មានការ​​សន្និដ្ឋានបឋម​​ថា ការ​ពុល​នេះ អាច​បណ្តាល​មក​ពី​ចំណី​អា​ហារ ពិ​សេស​បណ្តាល​មក​ពី​ទឹកអូរ ដែល​អ្នក​ភូមិ​បាន​ដង​ពី​អូរ​​មក​ទទួលទាន ហើយ​​ទឹក​ទាំងនោះ​ទៀត​សោ​ធ គឺ​ត្រូវ​បាន​ហូរ​ច្រោះ​ពី​ដី​របស់​ក្រុមហ៊ុន​នៅ​ប៉ែកខាងលើ ដែល​មាន​ប្រើ​​ប្រាស់​ថ្នាំ​គីមី​សម្រាប់​បាញ់​សម្លាប់​ស្មៅ​ ។

​​អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន  ក៏​​បាន​ដឹកនាំ​មន្ត្រី​មន្ទីរ​ជំនាញ​ពាក់​ព័​ន្ធ​ចុះ​ទៅ​ពិនិត្យ និង​ជួយ​សង្គ្រោះ​ដល់​អ្នក​នៅ​ក្នុងភូមិ ​។ ក្នុងនោះ លោក​បាន​​បញ្ជា​ឱ្យ​​មន្ត្រី​ជំនាញ​សុខាភិបាលត្រូវ​ប្រមូល​សំណាក​ដែល​សង្ស័យ​ថា ពុល​យក​ទៅ​ធ្វើ​កោសល្យ​វិ​ច័យ ដើម្បី​បន្ត​ស្វែងរក​មូលហេតុ​ឱ្យបានច្បាស់ ។

ព័ត៌មានលម្អឹតនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ