ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានហេតុការណ៍ផ្ទុះមីនប្រភេទ៦៩មួយដ៏កក្រើក បណ្តាលឱ្យគ្រោះថ្នាក់ក្មេងប្រុស-ស្រីចំនួន៤នាក់ កើតឡើងកាលពីវេលាម៉ោង០៤ និង៣០នាទីរសៀលថ្ងៃ
ទី២៦ មេសា នេះ ស្ថិតត្រង់ចំណុចភូមិអូរជាំកណ្ដាល ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។
ជំហានដំបូង គេមិនទាន់ដឹងពីមូលហេតុនៃការផ្ទុះមីននេះ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវហើយ ប៉ុន្តែជនរងគ្រោះទាំង៤នាក់ ត្រូវបានស្គាល់ ១-ឈ្មោះភាក់ ស្រីពេជ្រ អាយុ៤ឆ្នាំ ២-ឈ្មោះទិត វ៉ាន់ អាយុ១០ឆ្នាំ ៣-ឈ្មោះសំ ថាប់ អាយុ៥ឆ្នាំ (ទាំង៣នាក់រងរបួសធ្ងន់) និង៤-ឈ្មោះសំ ប្រុស អាយុ១៣ឆ្នាំ (ស្លាប់) ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព។
ចែករំលែកព័តមាននេះ