ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការប្រកួត​​​បាល់​ទះ​​ធ្វើ​តេស្ត​​​សមត្ថ​ភាព​ ​រយៈ​ពេល​​2​ថ្ងៃត្រៀម​​ស៊ីហ្គេមនៅ​ឥណ្ឌូណេស៊ី

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្រុម​កីឡា​ករ​​បាល់​ទះ​​ជម្រើស​ជាតិ​​កម្ពុជា ​បាន​បើក​​ការ​ប្រកួត​ធ្វើ​តេស្ត​សមត្ថ​ភាព​​រយៈ​ពេល​២​ថ្ងៃ​ជា​មួយ​ក្រុម​​កីឡា​ករ​បាល់​ទះ​​នៃ​ប្រទេស​វៀត​ណាម​ នៅ​វិមាន​ពហុ​កីឡ​ដ្ឋាន​​ជាតិ​ មុន​នឹង​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​​ប្រទេស​ឥណ្ឌូណេ​ស៊ី ។

រាជធានីភ្នំពេញ ៖ ​ក្រុម​កីឡា​ករ​​បាល់​ទះ​​ជម្រើស​ជាតិ​​កម្ពុជា ​បាន​បើក​​ការ​ប្រកួត​ធ្វើ​តេស្ត​សមត្ថ​ភាព​​រយៈ​ពេល​២​ថ្ងៃ​ជា​មួយ​ក្រុម​​កីឡា​ករ​បាល់​ទះ​​នៃ​ប្រទេស​វៀត​ណាម​ នៅ​វិមាន​ពហុ​កីឡ​ដ្ឋាន​​ជាតិ​ មុន​នឹង​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​​ប្រទេស​ឥណ្ឌូណេ​ស៊ី ។

ប្រកួត​លើក​ទី១ នៅ​ថ្ងៃ​ទី​២២ តុលា ជា​មួយ​ក្រុម​កីឡា​ករ​បាល់​ទះ​​ខេត្ត​ឡុង​អាន ជា​លទ្ធ​ផល​ក្រុម​​កីឡា​ករ​បាល់​​ទះ​ជម្រើស​ជាតិ​កម្ពុជា​បាន​យក​​ឈ្នះ​៣​សិត​ទល់​នឹង​១​សិត ។ ​ប្រកួត​លើក​ទី​២ នៅថ្ងៃទី២៣ តុលា ជា​មួយ​ក្រុម​កីឡា​ករ​​​ខេត្ត​​បេន​ត្រែ ​ជា​លទ្ធ​ផល​​ក្រុម​​កីឡា​ករ​បាល់​ទះ​ជម្រើស​ជាតិ​កម្ពុជា បាន​យក​ឈ្នះ​៣​សិត​ទល់​នឹង​២​​សិត ។

​ក្រុម​ខេត្ត​បេន​​ត្រែ ​គឺជា​ក្រុម​​ដែល​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​លេខ​១​លីក ក្នុង​ប្រទេស​​វៀត​ណាម ។ ​នៅ​សិត​​ទី១ ក្រុម​វៀត​ណាម ​បាន​យក​ឈ្នះ​២៥-១៦ ​ចូល​ដល់​សិត​ទី២ ក្រុម​កម្ពុជា​បាន​​យក​ឈ្នះ​ក្នុង​ពិន្ទុ​២៥-១៤​វិញ​ម្តង ។ ​នៅ​សិត​ទី៣ ក្រុម​កម្ពុជា​លេង​ចាញ់​វិញ​​ទៀត ក្នុង​​ពិន្ទុ​​២៥-១៨។ ​ចូលដល់​​សិត​ទី៤ ការ​ប្រកួត​មាន​ភាព​ស្វិត​ស្វាញ​​យ៉ាង​ខ្លាំង ​ចុងក្រោយ​ក្រុម​​កម្ពុជា​យក​ឈ្នះ​ទាំង​លំបាក​​បំផុត ​​ក្នុង​លទ្ធផល​២៥-២៣ ។ លុះ​ដល់​សិត​ទី៥ ​ពិន្ទុ​គិត​ត្រឹម​តែ​១៥​ ​កម្ពុជា​បាន​យក​ឈ្នះ​​១៥-៩​បន្ត​ទៀត ។

លោក​បឹង​ គឹម​តោ អគ្គ​លេខា​ធិការ​​នៃ​សហ​ព័ន្ធ​​កីឡា​បាល់​ទះ​​កម្ពុជា​បាន​ឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​នេះ​ សហ​ព័ន្ធ​​មាន​បំណង​​ចង់​ធ្វើ​ការ​​វាស់​ស្ទង់​​កម្រិត​បច្ចេក​​ទេស​រ​បស់​ក្រុម​កីឡា​បាល់​ទះ​ជម្រើស​ជាតិ​កម្ពុជា​ផង ហើយ​ក៏​ជា​ការ​ដក​ស្រង់​​បច្ចេក​ទេស​ពី​បណ្តា​ប្រទេស​ជិត​ខាង​ផង​ដែរ៕