រាជធានីភ្នំពេញ ៖ បន្ទាប់ពីឃើញលិខិតជាផ្លូវការរបស់កូនប្រុសពៅលោកគង់ គាំ គឺលោក គង់ម៉ូនីកាប្រកាស និងអំពាវនាវបង្កើតគណបក្សឆន្ទៈខ្មែរភ្លាមក្រុមប្រឆាំងនៅក្រៅប្រទេ សបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
លោក គង់ ម៉ូនីកា បានប្រាប់កោះសន្តិភាពថា លោកដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីចុះបញ្ជីគណបក្សនយោបាយ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ឬយ៉ាងយូរត្រឹមព្រឹកថ្ងៃស្អែក ត្រូវនឹងថ្ងៃទី ២៧ ខែមេសានេះ ។
អតីតអនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានចំអក និងឌឺទៅកាន់ក្រុមគ្រួសារលោក គង់ គាំ ថា កំពុងសង្គ្រោះគ្រួសារ និងព្រទ្យសម្បត្តិបានដាច់ចិត្តបង្កើតគណបក្សនយោបាយថ្មីឈ្មោះ ឆន្ទៈខ្មែរ ។
លោក អេង ឆៃអ៊ាង បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី២៦ មេសា យ៉ាងដូច្នេះថា «ចិត្តមនុស្សពិតជាមិនអាចវាស់បានមែន ដូចពាក្យចាស់លោកបានពោលថា «ជម្រៅ ទឹកសមុទ្ទគេអាចវាស់បាន តែជម្រៅចិត្តមនុស្ស មិនអាចវាស់បានឡើយ » ។ យ៉ាង ណាមិញចិត្តអ្នកនយោបាយក៏ដូច្នោះដែរ ចិត្តពីដំបូងធ្វើនយោបាយ ដើម្បីសង្គ្រោះជាតិ ទាំងអស់គ្នា ដល់ពេលសង្គ្រោះជាតិជួបឧបសគ្គបានប្រែចិត្តទៅសង្គ្រោះគ្រួសារ ឬទ្រ ព្យសម្បត្តិវិញ » ។
ចំណែកលោកហេង ដារ៉ូ អតីសមាជិកគណបក្សសង្គ្រោះជាតិក៏បានលើកយ៉ាងដូច្នេះដែរថា «ខ្ញុំគោរពស្រលាញ់លោកពូគង់ គាំ និងគ្រួសារនៅលើឧត្តមគតិ ដែលលោកពូ លះបង់ ដើម្បីបុព្វហេតុប្រជាធិបតេយ្យ និងសេរីភាពចេញពីចង្កូមពួកផ្ដាច់ការប្រាថ្នាជួយជាតិឲ្យមានការផ្លាស់ប្ដូរពិតប្រាកដ តែខ្ញុំមិនគាំទ្រគំនិតលោកពូឲ្យម៉ូនីកាបង្កើត គណបក្សក្នុងកាលៈទេសៈនេះទេ វាជាអន្ទាក់ដែលរិតតែវ័ណ្ឌ.កទ្វេរឡើង។
លោកបន្តថា លោកពូស្គាល់ច្បាស់ពីជនផ្ដាច់ការ គេមិនដែលទុកឱកាសឲ្យយើងនៅពេលគេមានប្រៀបទេ ដូច្នេះយើងមិនត្រូវផ្ដល់ប្រៀបឲ្យគេឡើយ ។ ស្ដាយកេរ្ដិ៍ឈ្មោះ ស្ដាយកិត្តិយសដែលសាងជាង២០ឆ្នាំ ត្រូវបានបំផ្លាញមួយរំពេច ។
ដោយឡែកសកម្មជនបក្សប្រឆាំងដែលរករឿងក្រុមគ្រួសារសម្តេចតេជោ ហ៊ុនសែន គឺលោកឆាំ ឆានីបានសរសេរបណ្តាញសង្គមថា លោក គង់ គាំ ឲ្យកូនគាត់ឈ្មោះ គង់ ម៉ូនីកា បើកបក្សថ្មីមួយឈ្មោះបក្ស «ឆន្ទៈរាស្ត្រខ្មែរ» ដោយគ្រោងចេញជាផ្លូវការក្នុងពេលឆាប់ៗនេះ ដែលមានគង់ បូរ៉ា ជាអ្នកដើរប្រមូលស្នាមមេដៃគាំទ្រ ។ ជាក់ស្តែងពេលនេះ គង់ ម៉ូនីកា បានចេញសេចក្តីប្រកាសជាផ្លូវការណ៍ហើយ ។
ក្នុងនាមជាពលរដ្ឋម្នាក់ និងក៏ជាអ្នកចូលរួមក្នុងកិច្ចការនយោបាយជាច្រើនឆ្នាំកន្លងមក ឆាំ ឆានី សូមផ្តាំទៅលោក គង់ គាំ និកូនចៅថា ការបើកបក្សនយោបាយវា គឺជាសិទ្ធិបុ គ្គលយ៉ាងពិតប្រាកដ តែក្នុងបរិបទសព្វថ្ងៃលោក និងកូនចៅមិនគួរបើកបក្សឡើយ ព្រោះវាបានត្រឹមតែជាផ្កាលំអរសួន ឬដើរតួបំពេញភាពស្របច្បាប់ឲ្យជនប្លន់អំណាចជ នផ្តាច់ការ និងជនលួចជាតិ ឬក្បត់ជាតិតែប៉ុណ្ណោះ ។
ការលើករបស់ក្រុមប្រឆាំងនេះ គឺព្រៀមបានដូចជា ការបាក់បាក់ផ្ទៃក្នុងរវាង អតីត បក្សប្រឆាំងដែលតែងតែប្រកូកប្រកាសថា ខ្លួនស្នេហាជាតិ និងសង្គ្រោះជាតិរហូតមក ។ អ្វី ដែលសំខាន់នោះស្ថានការនយោបាយបានប្រែប្រួលយ៉ាងខ្លាំង ពិសេសនោះលោកគង់ គាំ ដែលជាមនុស្សស្និតនឹងលោកកឹម សុខា បានឲ្យកូនខ្លួនបង្កើតគណបក្សនយោបា យដោយមិនបានប្រាប់ដល់លោក សម រង្ស៊ី និងក្រុមគាំទ្រលោក សម រង្ស៊ីនោះទេ ។
ការបង្កើតបក្សថ្មីនេះក៏ស្របពេលដែលលោកកឹម សុខាកំពុងជាប់ពន្ធនាគារ ហើយមិន ឲ្យ មេធា វីការពារក្នុងសំណុំរឿងក្តីរបស់ខ្លូនទៀតផង ។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ កូនប្រុសពៅលោក គង់ គាំ ឧត្ដមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ អតីតប្រធានគណបក្សសម រង្ស៊ី និងជាអតីតរដ្ឋមន្ត្រីការបរទេសសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាបានប្រកាសបង្កើតគណបក្សឆន្ទៈខ្មែរដែលមានទីស្នាក់ការនៅផ្ទះលោក គង់ គាំ ផ្ទាល់តែម្តង ពោល គឺអតីតទីស្នាក់ការកណ្តាលគណបក្ស សម រង្ស៊ី នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីចូលរួ មបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ