ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា! មិនស្មាន​ថា​​មឹក​បំពង់មាន​អត្ថប្រយោជន៍​យ៉ាងនេះសោះ

6 ឆ្នាំ មុន

តាម​ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា អាហារ​សមុទ្រ​មួយ​ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ដែល​ជម្រុញ​ដល់​សុខភាព​មនុស្ស​។ មឹក​បំពង់​ក៏​ត្រូវ​បាន​ប្រជាជន​ខ្មែរ​យើង​ញ៉ាំ​ច្រើន​ដែរ​ ទាំង​ក្នុង​តំបន់​សមុទ្រ និង​ទីក្រុង​។ ដូច្នេះ​តើ​វា​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មនុស្ស​យើង​ដូច​ម្តេចទៅ? បង្កើត​កោសិកា​គ្រាប់​ឈាមក្រហម មឹក​បំពង់​មាន​ជាតិ​រ៉ែ និង​ជីវជាតិ​ខ្ពស់​។ ប្រូតេអ៊ីន…

តាម​ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា អាហារ​សមុទ្រ​មួយ​ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ដែល​ជម្រុញ​ដល់​សុខភាព​មនុស្ស​។ មឹក​បំពង់​ក៏​ត្រូវ​បាន​ប្រជាជន​ខ្មែរ​យើង​ញ៉ាំ​ច្រើន​ដែរ​ ទាំង​ក្នុង​តំបន់​សមុទ្រ និង​ទីក្រុង​។ ដូច្នេះ​តើ​វា​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មនុស្ស​យើង​ដូច​ម្តេចទៅ?

បង្កើត​កោសិកា​គ្រាប់​ឈាមក្រហម
មឹក​បំពង់​មាន​ជាតិ​រ៉ែ និង​ជីវជាតិ​ខ្ពស់​។ ប្រូតេអ៊ីន វីតាមីន និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី គឺ​ជា​​ជីវជាតិ​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​អាហារ​សមុទ្រ​មួយ​នេះ​ហើយ​។ វត្តមាន​ជាតិ​ទង​ដែង​ក្នុង​សាច់​មឹក​បំពង់ ​គឺ​ល្អ​ក្នុង​ការ​បង្កើត​ជា​កោសិកា​គ្រាប់​ឈាមក្រហម​។ កោសិកា​គ្រាប់​ឈាមក្រហម​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​ក្នុង​រាង​កាយ​មនុស្ស​យើង​។ អេ​ម៉ូ​គ្លូ​បី​ន​ដែល​កើត​ឡើង​ក្នុង​កោសិកា​គ្រាប់​ឈាមក្រហម​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​ដឹកនាំ​អុក​ស៊ីហ្សែន​​ទៅ​ចិញ្ចឹម​សរីរាង្គ​ទាំងអស់​នៃ​រាង​កាយ​។ ដូច្នេះ​ហើយ​វា​ជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​បង្ការ​ជំងឺ​បេះដូង​។

សុខភាព​បេះដូង
មឹក​បំពង់​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​មួយ​ចំនួន​ដែល​អាច​ត្រូវ​នឹង​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​យើង​បាន​។ ប៉ូ​តា​ស្យូ​ម​លើកទឹកចិត្ត​ដល់​រាង​កាយ​ដើម្បី​ធ្វើការ​បាន​កាន់តែ​ល្អ ហើយ​ក៏​ជួយ​​បញ្ចុះ​សម្ពាធ​ឈាម​ផង​ដែរ​។ ក្រៅពី​នេះ​ក្នុង​មឹក​បំពុង​មាន​វីតាមីន E ច្រើន​ដែរ​។ តាម​ការ​​សិក្សា​បាន​ឲ្យ​ដឹង​ថា ការ​ដេ​ល​ញ៉ាំ​អាហារ​មាន​ជាតិ​វីតាមីន E ច្រើន​នឹង​ជួយ​ការពារ​អ្នក​​ពី​ជំងឺ​បេះដូង ដោយសារ​តែ​វី​តា​មីន​មួយ​នេះ​ជួយ​ការពារ​កោសិកា និង​ធ្វើ​ឲ្យ​វា​មិន​ងាយ​​នឹង​ខូចខាត​។

បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល
វា​មិន​ដូចនឹង​អាហារ​សមុទ្រ​ផ្សេង​ទៀត​ដែល​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ឡើង តែ​មឹក​​បំពង់​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​បាន​នៅ​ពេល​អ្នក​ញ៉ាំ​វា​។ សម្រាប់​មឹក​ដែល​ឆៅ​គឺ​មាន​ជាតិ​​ខ្លាញ់​ទាប​ណាស់​។ អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ត្រឹម​មឹក​បំពង់​១០០​ក្រាម គឺ​មាន​ជាតិ​កាឡូរី​ប្រហែល ១.៤​ក្រាម​ប៉ុណ្ណោះ​។

បង្ការ​ការ​រលាក​សន្លាក់
តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ម្នាក់​ដែល​មាន​ជំងឺ Rheumatoid Arthritis ប្រហែលជា​មាន​ចំនួន​ជាតិ​រ៉ែ​សេ​ឡេ​ញ៉ូ​ម​ទាប​ក្នុង​ឈាម​។ ជាតិ​រ៉ែ​មួយ​នេះ​គឺជា​អង់​ទី​អុក​ស៊ី​ដង់​មួយ​ប្រភេទ​ដែល​អាច​ជួយ​បំបាត់រោគ​សញ្ញា​នៃ​ការ​រលាក​សន្លាក់ ដោយសារ​តែ​រ៉ា​ឌី​កាល​សេរី​។ ជាមួយ​គ្នា​នេះ​ដែរ មឹក​បំពុង​ផ្ទុ​ទៅ​ដោយ​ជាតិ​រ៉ែ​សេ​ឡេ​ញ៉ូ​ម​ប្រហែល ៦៣​ភាគរយ​ឯណោះ​៕

ដក​ស្រង់​ចេញពី​គេហ​ទំព័រ http://health.com.kh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ