រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅវេលាម៉ោងជិត៣រសៀលនេះ នៅលើផ្លូវអូដឹងកប់ស្រូវ នៅភូមិស្រែរាជះ ខណ្ឌពោធិ៍សែនជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ZOOMER – X បានបើកបរបញ្ច្រាសទិស និងបុកគ្នាបណ្តាលឲ្យយុវជនម្នាក់អត់ទាន់ស្គាល់អត្តសញ្ញាណ ហើយស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ។
ចំណែករថយន្តបានបើករត់គេច តែពេលដល់ភូមិសាស្ត្រខណ្ឌព្រែកព្នៅត្រូវបានកម្លាំងនគរបាលនៅទីនោះឃាត់ខ្លួនតែម្តង ។
តាមសេចក្តីរាយការណ៍បន្តថា រថយន្តនោះបានដឹកក្បឿង បើកក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុមិនដឹងយ៉ាងម៉េច ស្រាប់តែបានបុកគ្នា ហើយអ្នកបើកម៉ូតូត្រូវបានរថយន្តនោះកិន បណ្តាលឲ្យស្លាប់ភ្លាមតែម្តង ៕
ចែករំលែកព័តមាននេះ