ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់មួយមេលិចសាលារៀនកំពង់ស្វាយ និងផ្លូវ ផ្ទះសំបែងប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ ។ ប្រជាពលរដ្ឋបានប្រាប់ថា ភ្លៀងធ្លាក់មួយមេធំបណ្តាលឱ្យលិចផ្ទះ និងផ្លូវមួយចំនួនស្ថិតភូមិ-សង្កាត់កំពង់ស្វាយ និងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បណ្តាលឱ្យប្រជាពលរដ្ឋជួបការលំបាកចេញចូលទៅមកដោយទឹកលិចដល់បាតផ្ទះ និងកាំជណ្តើរ គឺបណ្តាលមកពីអ្នកមានលុយចាក់ដីធ្វើផ្លូវខ្ពស់បិតផ្លូវទឹកបណ្តាលប្រជាពលរដ្ឋគ្មានលុយចាក់ដីលិចទឹករាល់ឆ្នាំនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង និងរដូវវស្សាទឹកជនលិចផ្ទះប្រជាពលរដ្ឋ និងផ្លូវ សាលារៀនកំពង់ស្វាយលិចត្រឹមក្បាលជង្គង់សិស្សចូលរៀនមិនបានបណ្តាលខាតការសិក្សា ។
ប្រជាពលរដ្ឋសុំឱ្យជាអាជ្ញាធរខេត្ត-ក្រុងមន្ទីជំនាញត្រូវធ្វើប្រព័ន្ធបង្ហូរទឹកឱ្យបានត្រឹមត្រូវដើម្បីរំដោះទឹកចេញពីតំបន់លិចទឹករាល់ឆ្នាំដូចជាសាលារៀនកំពង់ស្វាយឱ្យសិស្សបានសិក្សា និងផ្លូវ ផ្ទះសំបែងប្រជាពលរដ្ឋក្នុងភូមិ-សង្កាត់កំពង់ស្វាយ និងភូមិបី សង្កាត់ព្រះពន្លា មិនឱ្យមានការលិចលង់រាល់ឆ្នាំ ។
លោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា មូលហេតុដែលលិចបរិវេនសាលារៀនកំពង់ស្វាយ និងផ្លូវផ្ទះប្រជាពលរដ្ឋគឺបណ្តាលមកពីប្រជាពលរដ្ឋមួយចំនួនចាក់ដីធ្វើផ្ទះរំលោភចំណីផ្លូវទឹក និងទើបបណ្តាលមានការលិចលង់រាល់ឆ្នាំ ។
ហើយទឹកលិចបរិវេនសាលាកំពង់ស្វាយ និងផ្លូវ ផ្ទះប្រជាពលរដ្ឋលោកកំពុងដោះស្រាយឱ្យបានឆាប់ដើម្បីការរំដោះទឹកចេញឱ្យបានឆាប់ឱ្យបានសិស្សចូលរៀនប្រជាពលរដ្ឋទៅមកបានស្រួល ៕
ចែករំលែកព័តមាននេះ