ខេត្តកំពង់ធំ ៖ បុរសម្នាក់តូចចិត្តមានជំងឺប្រចាំកាយ ក៏សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលម៉ោង១០និង៣២នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសាគ្រាមជើង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះ ក្លែក គា ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ បើតាមការបំភ្លឺរបស់ឈ្មោះ វន វ៉ាត ភេទប្រុស អាយុ៤៩ឆ្នាំ ជាមេភូមិសាគ្រាមជើង ត្រូវជាបងថ្លៃជនរងគ្រោះប្រាប់ថា ជនរងគ្រោះខូចចិត្ត ហើយផឹកស្រាស្រវឹងជាប្រចាំដោយសារ មានជំងឺប្រចាំកាយរ៉ាំរ៉ៃជាយូរមកហើយ ដល់ផឹកស្រាយូរៗទៅ ឡើងសរសៃប្រសាទ ចេះតែដើរ និងរត់ផ្ដេសផ្ដាស់ ហើយធ្វើឲ្យបងប្អូនដើររកស្ទើររាល់ថ្ងៃ រហូតនៅថ្ងៃទី១៧ ខែមិនា ២០១៨ វេលាម៉ោងប្រហែល៩ព្រឹក ជនរងគ្រោះបានរត់ចេញពីផ្ទះបាត់ មិនដឹងទៅណាបងប្អូនដើររក តែរកមិនឃើញលុះដល់ថ្ងៃទី២១ ខែដដែលក៏នាំគ្នាដើររកបន្តទៀត ស្រាប់តែប្រទះឃើញជនរងគ្រោះធ្វើអត្តឃាត(ចង.ក)ស្លាប់បាត់ទៅហើយ ហើយក៏មិនដឹងថា គាត់បានចង.កស្លាប់ពីពេលណានោះដែរ រួចបានរាយការណ៍ជូនសមត្ថកិច្ច ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលសាគ្រាមបានចុះដល់កន្លែងកើតហេតុ និងបានពិនិត្យទីកន្លែងកើតហេតុ និងសពបានធ្វើអត្តឃាត(ចង.ក)ដោយខ្លួនឯងនឹងអាវទៅ និងដើមពោន ហើយមានសភាពហើម តាមការស្រាវជ្រាវពិនិត្យវិភាគកន្លែងកើតហេតុអាចឲ្យយើងសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាត(ចង.ក)ដោយខ្លួនឯងប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ