ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ខ្ពស់​ជាងគេ​លើ​លោក​ជួប​គ្នា​ជាមួយនឹង​នារី​តូច​ជាងគេ​លើ​លោក

6 ឆ្នាំ មុន

អេ​ហ្ស៊ី​ប ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ខ្ពស់​ជាងគេ​លើ​លោក បាន​ជួប​គ្នា​ជាមួយនឹង​នារី​មាឌ​ល្អិត​ជាងគេ​លើ​លោក នៅ​ខាង​មុខ​ពីរ៉ាមីត​។ នេះ​ជា​ការ​ជួប​គ្នា​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​ម្ចាស់​កំណត់​ត្រា​ពិភពលោក…

អេ​ហ្ស៊ី​ប ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ខ្ពស់​ជាងគេ​លើ​លោក បាន​ជួប​គ្នា​ជាមួយនឹង​នារី​មាឌ​ល្អិត​ជាងគេ​លើ​លោក នៅ​ខាង​មុខ​ពីរ៉ាមីត​។ នេះ​ជា​ការ​ជួប​គ្នា​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​ម្ចាស់​កំណត់​ត្រា​ពិភពលោក Guinness ពីរ​ផ្ទុយ​គ្នា ជួប​នៅ​តំបន់​ទេសចរណ៍​បែប​នេះ​។

លោក Sultan Kosen អាយុ​៣៥​ឆ្នាំ មក​ពី​ប្រទេស​ទួ​គី មានកំ​ពស់​ក្បែរ​២​ម៉ែត្រ​កន្លះ​។ ចំណែកឯ នាង​មាឌ​ល្អិត​ខុស​ពី​មនុស្ស​ទូទៅ Jyoti Amge អាយុ​២៤​ឆ្នាំ មាន​កម្ពស់​តែ ៦​តឹក​តែ​ប៉ុណ្ណោះ​។

ថ្លៃ​ហោះហើរ​របស់​អ្នក​ទាំង​ពីរ ត្រូវ​បាន​ចេញ​ដោយ​ខាង​ទេសចរណ៍​ប្រទេស​អេ​ហ្ស៊ី​ប ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​ឲ្យ​បាន​ច្រើន​នៅ​ពីរ៉ាមីត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ Kosen មាន​កម្ពស់​និង​មាឌ​មិនធម្មតា​បែប​នេះ គឺ​មក​ពី​ខួរក្បាល​របស់​លោក​បញ្ចេញ​អរ​ម៉ូ​ន​សម្រាប់​លូតលាស់​ច្រើន​ពេក​។ គេ​ហៅ​វា​ថា «Pituitary Gigantism»​។ ចំណែកឯ Amge វិញ គឺ​មក​ពី​មាន​បញ្ហា​លូតលាស់​ម្យ៉ាង​ដែល​ហៅ​ថា «Achondorplasia»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ