ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​សម្រេច​មិន​ឲ្យ​លោក​កឹ​ម សុខា​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី ០១ ​កុម្ភៈ ​នេះ ​បាន​សម្រេច​បន្ត​ឃុំ​លោក កឹ​ម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ…

រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី ០១ ​កុម្ភៈ ​នេះ ​បាន​សម្រេច​បន្ត​ឃុំ​លោក កឹ​ម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូង​ឃុំ​ដដែល បន្ទាប់​ពី​បើក​សវនាការ​ជំនុំជម្រះលើ​សំណុំរឿង​ជន​ត្រូវ​ចោទ កឹ​ម សុខា លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ។

ក្រុម​មេធាវី​លោក​កឹ​ម សុខា បាន​អះអាង​ថា​ ជនជាប់ចោទ​លោក​កឹ​ម សុខា​ ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ត្រពាំង​
ផ្លុ​ង​ បាន​នាំ​មក​ដល់​សាលាឧទ្ធរណ៍​នៅ​វេលា​ម៉ោង​ប្រមាណ០៥ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ​កុម្ភៈ​ នេះ​ តាម​ការ​គ្រោងទុក ដើម្បី​ជំនុំជម្រះ​បណ្តឹងឧទ្ធរណ៍​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។ យ៉ាងណាមិញ​ លោក​មេធាវី​ហែម សុ​ជាតិ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ ក្រោយ​ពេល​សវនាការ​ថា​ ការ​សម្រេច​មិន​ឱ្យ​កូនក្តី​លោក​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​គឺជា «​សិទ្ធិ​របស់​តុលា​រការ​។ យើង​ជា​មេធាវី​មិន​អាច​ទទួលយក​បាន​ចំពោះ​ការ​លើក​របស់​​តុលាការ​ទេ »​។

នៅ​ឯ​សវន​ការ​ព្រឹក​ថ្ងៃ​ទី១ កុម្ភ​ ក៏​មាន​វត្តមាន​លោកកឹ​ម សុខា ចូលរួម​ផង​ដែរ ក្នុង​សម្លៀក​បំពាក់​អាវ​ពណ៌.ស​ និង​ខោ​ខ្មៅ ហើយ​អម​ដោយ​កម្លាំង​ការពារ​យ៉ាង​តឹងតែង​ផង​ដែរ ពេល​លោក​អង្គុយ​ស្តាប់​
អង្គ​សវនាការ។

លោក​ផែន ហេង ជា​មេធាវី​ការពារ​សិទ្ធិ​លោក​កឹ​ម សុខា ម្នាក់​ក្នុង​ចំណោម​មេធាវី​ការពារ ៧​រូប បាន​លើក​ឡើង​ថា​តាម​លោក​ដឹង​សុខភាព​លោក​កឹ​ម សុខា​មាន​សភាព​ធម្មតា​ទេ ។ លោក​មេធាវី​បន្ត​ថា​ថា​ការ​ចោទ​ប្រកាន់​របស់​តុលាការ​លើក​កូនក្តី​របស់​លោក​តាម​បទ​ចោទ «​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​មិន​ត្រឹមត្រូវ​ទេ​» ។

សូម​រំលឹកថា​ លោក​កឹ​ម សុខា ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣ ​កញ្ញា ២០១៧ និង​ត្រូវ​តុលាការ​សម្រេច​ឱ្យ​ឃុំ​ខ្លូ​ន នៅ​ក្រោម​បទ​ចោទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស (​ក្បត់ជាតិ​) តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ នា​ថ្ងៃ​ទី ០៦ ខែកញ្ញា​។ សម្រាប់​បទចោទប្រកាន់​ពី​បទល្មើស «​ក្បត់ជាតិ​» គឺ​លោក​កឹ​ម សុខា អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​។

កាលពី​ថ្ងៃ​ទី​២៦​ខែកញ្ញា​២០១៧​ សាលាឧទ្ធរណ៍​បាន​ជម្រះក្តី​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​ម្តង​ហើយ​តែ​អវត្តមាន​ជនជាប់ចោទ​ក្រុម​មេធាវី​បាន​ដើរ​ចេញពី​បន្ទប់​សវនាការ​ដោយ​គ្មាន​វត្តមាន​ជនជាប់ចោទ​។​សវនាការ​នេះ​ធ្វើ​ឡើងជា​អសាធារណៈ​មាន​តែ​វត្តមាន​ជនជាប់ចោទ​មេធាវី​និង​ចៅក្រម​សភា​ស៊ើបសួរ​ចូលរួម​។​ចំណែក​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ហាមឃាត់​សូ​ម្បី​ចូល​ក្នុង​បរិវេណ​តុលាការ​។ ​

កែសម្រួលដោយ