ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ស្រែកយំ​មិន​សុខចិត្ត ព្រោះ​សុខ​ៗ​បា.ញ់​ប្តី​របស់​នាង​ស្លា.ប់ (មាន​វីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ចោមចៅ២ និង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ត្រូវ​បុរស​ម្នាក់​ត្រូវ​២​គ្រាប់​ដួល​ស្លាប់​នៅ​លើ​ផ្ទះ​ជួល​ជាន់​ទី​៣​តែ​ម្តង ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​យំសោក​បោក​ខ្លួន​និង​ប្រាប់​ថា នាង​មិន​សុខចិត្ត​ទេ និង​សំណូមពរ​ឲ្យ​នគរបាល​មានការ​ទទួលខុសត្រូវ​ចំពោះ​ការ​ស្លាប់​របស់​ប្ដី​នាង ព្រោះ​នៅ​សុខ​ៗ​មក​បាញ់​សម្លាប់​ប្ដី​នាង​បែប​នេះ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ចោមចៅ២ និង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ត្រូវ​បុរស​ម្នាក់​ត្រូវ​២​គ្រាប់​ដួល​ស្លាប់​នៅ​លើ​ផ្ទះ​ជួល​ជាន់​ទី​៣​តែ​ម្តង ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​យំសោក​បោក​ខ្លួន​និង​ប្រាប់​ថា នាង​មិន​សុខចិត្ត​ទេ និង​សំណូមពរ​ឲ្យ​នគរបាល​មានការ​ទទួលខុសត្រូវ​ចំពោះ​ការ​ស្លាប់​របស់​ប្ដី​នាង ព្រោះ​នៅ​សុខ​ៗ​មក​បាញ់​សម្លាប់​ប្ដី​នាង​បែប​នេះ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាង​ក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិត​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

បុរស​រង​គ្រោះ​នោះ​ឈ្មោះ សៀ​ក រ៉​ន អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ឃុំ​ដុ​ង ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ដោយ​ត្រូវ​គ្រាប់កាំភ្លើង​២​គ្រាប់​ចំ​បំពង់ក​ស្លាប់ និង​មាន​ប្រពន្ធ​ឈ្មោះ នុប ផា​ន្នី អាយុ​២៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ក្នុងភូមិ​សែន​ឱ​ក ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ទាំង​២​នាក់​ប្ដី​ប្រពន្ធ​មានកូន​ប្រុស​ម្នាក់ និង​កូនស្រី​ម្នាក់​រស់នៅ​ក្នុង​បន្ទុកគ្រួសារ ហើយ​សព្វថ្ងៃ​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​កើតហេតុ​ខាងលើ​។

បើ​តាម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា មុន​កើតហេតុ​ក្រោយ​ពី​ត្រឡប់​មក​ពី​ទិញ​ម្ហូប​វិញ បុរស​រង​គ្រោះ​បាន​ឡើង​ទៅ​ឈរ​នៅ​មុខ​បន្ទប់​ផ្ទះ​ជួល ខណៈនោះ​មាន​កម្លាំង​នគរបាល​បាន​ចុះ​ទៅ​បង្ក្រាប​សង្វៀន​ជល់​មាន់ និង​អាប៉ោង​នៅ​ក្បែរ​នោះ ហើយ​ក៏​មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ដើម្បី​ចាប់​អ្នកលេង​ល្បែង ស្រាប់តែ​ត្រូវ​ជន​រង​គ្រោះ​ចំ​បំពង់ក​២​គ្រាប់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ប៉ុន្តែ​ក្រោយ​ពេល​កើតហេតុ​នគរបាល​បាន​ស្រែក​តាម​វិទ្យុ​ទាក់​ទង​ហៅ​រថយន្ត​សង្គ្រោះ​ឲ្យ​ទៅ​ដឹក​ជន​រង​គ្រោះ​ទៅ​ពេទ្យ​ដោយ​និយាយ​ថា ពេល​ឮ​ស្នូរ​គ្រាប់កាំភ្លើង​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ស្លុត​ពេក​ខ្យល់គ​ទៅ​វិញ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​រថយន្ត​ពេទ្យ​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ប៉ុន្តែ​ជា​អរ​កុសល​ពេទ្យ​ប្រាប់​ថា «​ស្លាប់​ហើយ​» ទើប​ដឹក​ត្រឡប់​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ពោធិ៍​ចិន​តុង ដើម្បី​ឲ្យ​នគរបាល​ដោះស្រាយ និង​ពិនិត្យ​កោសល្យ​វិច័យ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ