ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​លុប​គណនី​ហ្វេ​ស​ប៊ុ​ក​អាច​ធ្វើ​តាម​ជម្រើស​2​យ៉ាង

6 ឆ្នាំ មុន

ហ្វេ​ស​ប៊ុ​ក​អាច​ជា​ឧបករណ៍​ដ៏​ល្អ​មួយ​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​និង​សាច់​ញាតិ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន ការ​ទទួល​បាន​សារ​, ព័ត៌មាន​ថ្មី​ៗ, ការ Like និង​ការ​ផ្សាយពាណិជ្ជកម្ម​ជា​ច្រើន​អាច​ដាក់​សម្ពាធ​ដល់​ពួក​គេ និង​បង្ក​ឲ្យ​ញៀន​ផង​ដែរ ។ អ្នក​ស្រាវជ្រាវ​ក្នុង​សាកលវិទ្យាល័យ…

ហ្វេ​ស​ប៊ុ​ក​អាច​ជា​ឧបករណ៍​ដ៏​ល្អ​មួយ​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​និង​សាច់​ញាតិ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន ការ​ទទួល​បាន​សារ​, ព័ត៌មាន​ថ្មី​ៗ, ការ Like និង​ការ​ផ្សាយពាណិជ្ជកម្ម​ជា​ច្រើន​អាច​ដាក់​សម្ពាធ​ដល់​ពួក​គេ និង​បង្ក​ឲ្យ​ញៀន​ផង​ដែរ ។

អ្នក​ស្រាវជ្រាវ​ក្នុង​សាកលវិទ្យាល័យ University of Winchester បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​​ញៀន​នឹង​ការ​លេង​ហ្វេ​ស​ប៊ុ​ក​ប្រមាណ​១០​នាក់ ត្រូវ​បាន​ស្នើ​ឲ្យ​ឈប់​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ប្រមាណ​៤​ស​ប្តា​ហ៍ ។ មនុស្ស​ភាគច្រើន​ផ្តាច់ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​និង​សាច់ញាតិ​យ៉ាង​លឿន ហើយ​រាយការណ៍​ថា ពួក​គេ​មាន​អារម្មណ៍​ឯកា ។

ជាមួយ​គ្នា​នេះ មនុស្ស​មួយ​ចំនួន​មិន​ពេញចិត្ត​នឹង​សកម្មភាព​របស់​ហ្វេ​ស​ប៊ុ​ក​ក្នុង​ការ​រំលោភសិទ្ធិ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ឡើយ ។

ហេតុនេះ ពួក​គេ​ចង់​លុប​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​ប្រើ​ជម្រើស​២​យ៉ាង ។ ទី​១ បិទ​គណនី ប៉ុន្តែ​រាល់​ព័ត៌មាន​របស់​អ្នក​នឹង​រក្សា​ទុក​ក្នុង​ហ្វេ​ស​ប៊ុ​ក​ដដែល ដូច្នេះ អ្នក​អាច​បើក​គណនី​ឡើង​វិញ​ជា​ធម្មតា ។ ទី​២ អ្នក​អាច​លុប​គណនី​ទាំងស្រុង​តែ​ម្តង និង​លុប​រាល់​ទិន្នន័យ ដូច្នេះ អ្នក​មិន​អាច​បើក​ដំណើរការ​គណនី​របស់​ខ្លួន​ឡើង​វិញ​ឡើយ ។

១-​ការ​បិទ​គណនី​បណ្តោះអាសន្ន ៖
អ្នក​ត្រូវ​ចុច​លើ​រូប​សញ្ញា​ព្រួញ​បាញ់​ចុះ​ក្រោម​ផ្នែក​ខាងស្តាំ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក រួច​ជ្រើសរើស Settings ។ បន្ទាប់​មក ចុច​លើ Security និង​ជ្រើស​យក Deactivate your account ហើយ​ធ្វើ​តាម​ការ​ណែនាំ​ជា​ការ​ស្រេច ។

ប្រសិនបើ​អ្នក​បិទ​វា​បណ្តោះអាសន្ន​នោះ អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​មិន​អាច​ឃើញ​គណនី​របស់​អ្នក​ទៀត​ទេ ប៉ុន្តែ​ព័ត៌មាន​មួយ​ចំនួន​ដូច​ជា សារ​ដែល​អ្នក​ផ្ញើ​ទៅ​កាន់​មិត្តភក្តិ គឺ​អាច​នឹង​នៅ​ដដែល ។

អ្នក​ក៏​អាច​បើក​ដំណើរការ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​វិញ​ដែរ ដោយ​គ្រាន់តែ Log In ហើយ​ប្រើ​ប្រាស់​អ៊ីម៉ែ​ល និង​លេខ​សម្ងាត់​ចាស់​នោះ គណនី​របស់​អ្នក​នឹង​ដំណើរការ​ដូច​ដើម ។

២-​ការ​លុប​គណនី​ទាំងស្រុង ៖
ត្រូវ​ចុច​លើ​សញ្ញា​ព្រួញ​ចុះ​ក្រោម​នៅ​ផ្នែក​ខាងស្តាំ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក រួច​ជ្រើសរើស Settings ។ បន្ទាប់​មក​ចុច​លើ Download a copy of your Facebook data ដើម្បី​រក្សា​ទិន្នន័យ​របស់​អ្នក បន្ទាប់​មក​ចូល​ទៅ​កាន់ Https://www.facebook.com/help/delete_account និង​ចុច​លើ Delete my account គឺជា​ការ​ស្រេច ។

ហ្វេ​ស​ប៊ុ​ក​អាច​ត្រូវការ​រយៈពេល​ដល់​ទៅ​៩០​ថ្ងៃ ដើម្បី​លុប​រាល់​ទិន្នន័យ​ដូច​ជា រូបភាព និង Status ។ ខណៈ​ពេល​នេះ អ្នក​ដទៃ​ដែល​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក មិន​អាច​ទាក់ទង​អ្នក​តាម​គណនី​ចាស់​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ