បណ្តារូបិយវត្ថុក្នុងអាស៊ីបានធ្លាក់ចុះក្នុងសប្តាហ៍នេះដូចជាប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង និងរ៉ូពីរបស់ប្រទេសឥណ្ឌូណេស៊ី បានធ្លាក់ចុះចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១០ ព្រោះ វិបត្តិប្រាក់បំណុលអឺរ៉ុប ដែលបានធ្វើឲ្យមានផលអាក្រក់សំរាប់អ្នកវិនិយោគ ជាហេតុជំរុញពួកគេត្រូវស្វែងរកការទុកដាក់ទ្រព្យរបស់នៅកន្លែងមានសុវត្ថិភាព ជាជាងការដាក់ទុនវិនិយោគក្នុងផ្សារហ៊ុន។
ក្រុមហ៊ុនហិរញ្ញវត្ថុ JPMorgan របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់បាតកាលពីថ្ងៃទី១៥ កញ្ញា ធៀបជាមួយ៥ខែកន្លងទៅ ដោយសារថា មូលនិធិពិភពលោកបានដកសាច់ប្រាក់ជាង២ពាន់លានដុល្លារចេញពីភាគហ៊ុននៅក្នុងប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ និងឥណ្ឌូណេស៊ីតាំងពីចុងសប្តាហ៍មុន។ ធនាគារអភិវឌ្ឍន៍អាស៊ីក្នុង សប្តាហ៍នេះបានកាត់បន្ថយការព្យាករការកើនឡើងរបស់ខ្លួនសំរាប់ឆ្នាំ២០១១ សំរាប់តំបន់ក្នុងនោះមានជប៉ុនមកត្រឹមតែ៧,៥ភាគរយ ដែលពីមុនបានព្យាករថា កើនឡើង៧,៨ភាគរយ។
ទីផ្សារប្រាក់ដុល្លារក្នុងទ្វីបអាស៊ីដែលបានចរាចរក្នុងតំបន់ក្នុងនោះមានប្រាក់យ៉េនផង បានធ្លាក់ចុះ០,៦ភាគរយក្នុងសប្តាហ៍នេះ គិតត្រឹមម៉ោង១០និង៥៦នាទីម៉ោងនៅក្នុងទីក្រុងហុងកុង។ ប្រាក់វ៉ុនធ្លាក់ចុះ២,៦ភាគរយ ហើយប្តូរបាន១.១០៥,៦៣ វ៉ុនក្នុងមួយដុល្លារ ចំណែកប្រាក់រ៉ូពីរបស់ឥណ្ឌូណេស៊ី ធ្លាក់ចុះ២,១ភាគរយ។ ដោយឡែកប្រាក់ប៉េសូរបស់ប្រទេសហ្វ៊ីលីពីន ក៏ធ្លាក់ចុះ១,៩ភាគរយ ឯប្រាក់ដុល្លារតៃវ៉ាន់ ធ្លាក់ចុះ១,២ភាគរយ។
ប្រាក់វ៉ុនកូរ៉េខាងត្បូងធ្លាក់ចុះទាបបំផុតក្នុងសប្តាហ៍នេះ ហើយជាការខាតបង់ច្រើនបំផុតគិត ចាប់ពីខែមិថុនា ឆ្នាំ២០១០មក។ លោករដ្ឋមន្ត្រី ហិរញ្ញវត្ថុ Bahk Jae Wan និយាយថា គ្រោះថ្នាក់នៃសេដ្ឋកិច្ចពិភពលោកកាន់តែកើនឡើង ហើយវាប្រហែលជានឹងមានសញ្ញានៃការអន្តរាគមន៍ក្នុងទីផ្សារហិរញ្ញវត្ថុ។ តែក្នុងថ្ងៃនេះប្រាក់វ៉ុនកើនឡើងបាន០,៩ភាគរយដែរ បន្ទាប់ពីធនាគារកណ្តាលអឺរ៉ុបនិយាយថា ខ្លួននឹងសម្របសម្រួលជាមួយធនាគារកណ្តាលផ្សេងទៀត ក្នុងការផ្តល់ប្រាក់កម្ចីដល់ធនាគារក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ ដើម្បីធានាថា ពួកគេមានសាច់ប្រាក់គ្រប់គ្រាន់នៅដំណាច់ឆ្នាំនេះ។ ប្រាក់បាតថៃធ្លាក់ចុះ០,៩ភាគរយ ក្នុងសប្តាហ៍នេះ ប្រាក់រីងហ្គីតរបស់ប្រទេសម៉ាឡេស៊ី ក៏ធ្លាក់ចុះ២,៥ភាគរយ ចំណែកប្រាក់រ៉ូពីរបស់ប្រទេសឥណ្ឌាក៏ធ្លាក់ចុះ២,១ភាគរយ៕
ចែករំលែកព័តមាននេះ