ចោទថាសាលាដំបូងធ្វើការយឺតជាងដង្កូវបាក់ខ្នង
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ ជនរងគ្រោះជាម្ចាស់ផ្ទះម្នាក់ឈ្មោះ អ៊ុយ ទិត្យ ហៅង៉ែត វណ្ណី អាយុ៥៤ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់…
ខេត្តប៉ៃលិន ៖ ជនរងគ្រោះជាម្ចាស់ផ្ទះម្នាក់ឈ្មោះ អ៊ុយ ទិត្យ ហៅង៉ែត វណ្ណី អាយុ៥៤ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់…
ខេត្តប៉ៃលិន ៖ ជនរងគ្រោះជាម្ចាស់ផ្ទះម្នាក់ឈ្មោះ អ៊ុយ ទិត្យ ហៅង៉ែត វណ្ណី អាយុ៥៤ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានសម្តែងនូវការអស់សង្ឃឹមយ៉ាងខ្លាំង ខណ:រង់ចាំរយៈពេលជាច្រើនថ្ងៃខែមកហើយ នៅតែមិនទាន់ឃើញមានការដោះស្រាយពីអាជ្ញាធរខេត្ត ក៏ដូចជាខាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បន្ទាប់ពីអ្នកមានលុយម្នាក់ ប្រើអំណាចយកគ្រឿងចក្រទៅជីកកកាយព្រំដីរបស់ខ្លួន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្ទះអ្នកដទៃ ។
បន្ទាប់ពីទន្ទឹងរង់ចាំដំណឹងស្ងាត់ឈឹងពីមួយថ្ងៃទៅមួយថ្ងៃ ទើបជនរងគ្រោះបន្តដាក់ពាក្យបណ្តឹងទៅឧទ្ធរណ៍ ឱ្យជួយរកយុត្តិធម៌ ហើយក៏បានចេញលិខិតមកឱ្យថ្នាក់ ក្រោមធ្វើការដោះស្រាយជាបន្ទាន់ផងដែរ ។ គេរង់ចាំមើលថា តើថ្នាក់ខេត្តនឹងគិតគូរយ៉ាងណាដល់ជនរងគ្រោះ ដែលកំពុងមានបញ្ហាប្រឈមនឹងជំងឺ ព្រមទាំងធនាគារជិតរឹបអូសយកផ្ទះ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមក អាជ្ញាធរភូមិផ្សារព្រំ នគរបាលប៉ុស្តិ៍ស្ទឹងកាច់ និងមន្ត្រីសុរិយោដីខេត្ត បានចុះត្រួតពិនិត្យសំណង់អគាររងគ្រោះខាងលើ ដែលកំពុងរងការបាក់ដី បន្ទាប់ពីពលរដ្ឋមួយគ្រួសារ ក្នុងចំណោម៣គ្រួសារ ដែលសង់ផ្ទះ និងផ្ទះជួលជាប់ៗគ្នា ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ព្រួយបារម្ភពីសុវត្ថិភាព ខណ:បុរសម្នាក់ឈ្មោះ តូ សុភា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិប៉ាលិឡៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានយកគ្រឿងចក្រទៅជីកកកាយព្រំដីរបស់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់គ្រឹះផ្ទះជនរងគ្រោះ បណ្តាលឱ្យប្រេះស្រាំ និងបាក់ដី ពេលមានភ្លៀងធ្លាក់ ។ ម្យ៉ាងវិញទៀត ផ្ទះ និងផ្ទះជួលចំនួន១៣បន្ទប់ របស់ជនរងគ្រោះ ដែលធ្លាប់រកចំណូលប្រចាំថ្ងៃ ព្រោះមានភ្ញៀវខ្មែរ និងថៃ ស្នាក់នៅ ក៏លែងមានអ្នកណាហ៊ានជួលនៅទៀតដែរ ។
បើតាមការរៀបរាប់ពីលោក អ៊ុយ ទិត្យ ជាម្ចាស់ផ្ទះរងគ្រោះខាងលើបានឱ្យដឹងថា រហូតមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នេះ ស្ថានភាពគ្រឹះផ្ទះរបស់ខ្លួន បន្តប្រេះស្រាំកាន់តែធ្ងន់ធ្ងរទៅៗ ខណ:គ្មានការដោះស្រាយពីអាជ្ញាធរខេត្ត និងខាងតុលាការខេត្តប៉ៃលិន យឺតដូចដង្កូវបាក់ខ្នង ហើយលើសពីនេះ ប្រាក់ចំណូលប្រចាំថ្ងៃ ដែលទទួលបានពីផ្ទះរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ជីវភាព និងយកទៅបង់ការប្រាក់ឱ្យខាងធនាគារក៏ចប់ទាំងស្រុងដែរ ។ លោកបន្តទៀតថា បច្ចុប្បន្ន ដោយគ្មានលុយបង់អត្រាការប្រាក់ឱ្យអង្គការ និងធនាគារ គេបានប្តឹងលោក ដើម្បីនឹងរឹបអូសយកផ្ទះរបស់ខ្លួនថែមទៀត ហើយពិតជាធ្វើឱ្យក្រុមគ្រួសារខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ។ ដូច្នេះហើយ ទើបកាលពីមួយអាទិត្យកន្លងទៅនេះ បន្ទាប់ខាងលោកបានដាក់ពាក្យបណ្តឹងបន្តទៅថ្នាក់លើ ខាងមហាអយ្យការអមសាលាឧទ្ធរណ៍ បានចេញលិខិតឱ្យខាងថ្នាក់ខេត្ត ដោះស្រាយជាបន្ទាន់ដាច់ខាត តែស្ងៀមឈឹងដដែល ៕
ចែករំលែកព័តមាននេះ