រាជធានីភ្នំពេញ ៖ សត្វពស់ថ្លាន់ញីមួយក្បាល បន្ទាប់ពីនៅតាមទីវាលស្មៅដីទំនេរកន្លែងមួយ ត្រូវបានគេចាក់លុបដីជាបន្ទាប់ ដើម្បីសាងសង់សំណង់ផ្សេងៗធ្វើឲ្យសត្វពស់ថ្លាន់ញីមួយក្បាលខាងលើអស់ទីជម្រក វារចេញមកតាមផ្លូវត្រូវបានកម្លាំងប្រជាការពារល្បាតក្នុងមូលដ្ឋានប្រទះឃើញនាំគ្នាចាប់រក្សាទុកជាបណ្តោះអាសន្នកាលពីវេលាម៉ោង២០និង១៥នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សត្វពស់ថ្លាន់ញីខាងលើ ទម្ងន់ជាង១០គីឡូក្រាមដោយសារអាណិត និងរួមចំណែកអភិរក្សសត្វព្រៃ ក្រោយពីកម្លាំងប្រជាការពារល្បាតប្រទះឃើញ នៅតាមផ្លូវហើយ ចាប់យកទៅរក្សាទុកជាបណ្តោះអាសន្ននៅសាលាខណ្ឌតែម្តង ។
ប្រជាការពារបានឲ្យដឹងថា ដោយសារចំណុចខាងលើ ឬជុំវិញទីតាំងខាងលើត្រូវបានគេចាក់លុបដីសាងសង់សំណង់ផ្សេងៗ សង្ស័យសត្វពស់ថ្លាន់ញីមួយក្បាលខាងលើអស់ទីជម្រក ទើបវារចេញមកក្រៅឡើងលើផ្លូវបេតុងហើយ ដើម្បីរួមចំណែករក្សា និងអភិរក្សសត្វព្រៃទើបនាំគ្នាសម្រេចចាប់យកទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំខាងអង្គការអភិរក្សសត្វព្រៃមកទទួលយកទៅរក្សាទុកកន្លែងមានសុវត្តិភាពប្រសើរជាងធ្លាក់ទៅលើជនខិលខូចដោយប្រការណាមួយ យកទៅធ្វើជាជំនួញជួញដូរខុសច្បាប់ ៕
ចែករំលែកព័តមាននេះ