ខេត្តតាកែវ ៖ ករណីអគ្គិភ័យបាន ឆេះផ្ទះចំនួន០២ខ្នង នៅយប់ថ្ងៃអាទិត្យទី១០ ខែធ្នូ ឆ្នាំ២០១៧វរលាម៉ោង១៩និង៣០នាទីដែលផ្ទះធ្វើអំពីឈើប្រក់ក្បឿង បេតុងក្រោមទំហំ ៨ x៦ម៉ែត្រដូចគ្នា ដែលម្ចាស់ទី១-ឈ្មោះកុល ស្រីម៉ៅ ភេទស្រី អាយុ៥៣ឆ្នាំ ទី២-ឈ្មោះ កុល គន្ធា ភេទស្រី អាយុ៤២ឆ្នាំ ត្រូវជាម្តាយ និងកូន ។
លោកឧត្តមសេនីយ៍ទោសុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាន០១គ្រឿង សហការជាមួយរថយន្តពន្លត់អគ្គិភ័យប្រចាំការនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ចុះអន្តរាគមន៍ពន្លត់ដោយបានបាញ់ទឹកអស់០៣ឡាន ទើបអាចពន្លត់ភ្លើងអស់ ។
ការខូចខាតអស់សម្ភាររួមមាន សំលៀកបំពាក់មួយចំនួន តុចំនួន១០ ទូចំនួន០២ កៅអីចំនួន១០ មាសចំនួន ០១ជី ប្រាក់រៀលចំនួន៣០០,០០០៛ អង្ករ០១បាវកន្លះ ពូក ០៣ គ្រែឈើចំនួន០៣ ។
មូលហេតុទុស្សេខ្សែភ្លើង អាជ្ញាធរស្រុកត្រាំកក់ បានឧបត្ថម្ភប្រាក់ផ្ទាល់ខ្លួនចំនួន ២០០,០០០៛ និងលោកមេឃុំត្រាំកក់ឧបត្ថមចំនួន ១០០,០០០៛ ជូនដល់អ្នករងគ្រោះទាំង០២គ្រួសារខាងលើផងដែរ ៕
ចែករំលែកព័តមាននេះ