ខេត្តបន្ទាយមានជ័យ ៖ ដើមចំប៉ីបច្ចុប្បន្ននេះ កំពុងមានហាងឆេងគួរឲ្យកត់សម្គាល់ ដោយក្រុមឈ្មួញបានដើរទិញនៅតាមតំបន់ព្រំដែនភាគខាងលិច និងដឹកទៅលក់ព្រំដែនខាងកើតនៃប្រទេស ។ ជារឿយៗគេឃើញដឹកដោយរថយន្តតាមផ្លូវជាតិលេខ៥ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ។
ជាក់ស្តែង នៅថ្ងៃទី៥ ធ្នូ គេឃើញមានរថយន្តធុនធំ៦១គ្រឿងបានដឹកដើមចំប៉ីពេញរថយន្តមកពីប៉ោយប៉ែតតាមបណ្តោយផ្លូវជាតិលេខ៥ឆ្លងកាត់ក្រុងសិរីសោភ័ណក្នុងទិសដៅឆ្ពោះទៅទិសខាងកើត ។ តាមព័ត៌មានពីអ្នកបើកបររថយន្តប្រាប់ថាដើមចំប៉ីដែលដឹកពេញរថយន្តនេះ គឺទិញតាមស្រុកនិងក្រុងជាប់ជាយដែនដឹកទៅលក់នៅប្រទេសវៀតណាម ព្រោះថាដើមចំប៉ីកំពុងមានហាងឆេង ពេលទិញបានពេញរថយន្តហើយទើបដឹកទៅលក់ ។
គួរបញ្ជាក់ថា ដើមចំប៉ីនេះភាគច្រើនគឺដាំតាមបរិវេណវត្តនិងសាលារៀន ហើយពេលនេះកំពុងមានហាងឆេងទើបឈ្មួញដើរទិញតែមិនដឹងថាបានតម្លៃប៉ុន្មាននោះទេដឹងថា តម្លៃថ្លៃគួរសមហើយដឹកតាមរថយន្តទៅលក់នៅប្រទេសវៀតណាមដែលគេទិញទៅដាំលម្អតាមរមណីយដ្ឋាន ឬសណ្ឋាគារ ។ មិនអាចស្វែងរកការបំភ្លឺភ្លាមៗពីមន្ត្រីរដ្ឋបាលព្រៃឈើបាននៅឡើយទេជុំវិញការទិញលក់ដើមចំប៉ីនេះ ៕
ចែករំលែកព័តមាននេះ