លេចចេញព័ត៌មានទាក់ទងនឹង iPhone 11 បណ្ដើរៗហើយ
ស្មាតហ្វូន iPhone X នៅតែជាទូរស័ព្ទទទួលបានការពេញនិយមជាងគេលើពិភពលោក ប៉ុន្តែព័ត៌មានទាក់ទងនឹង iPhone 11 បានលេចចេញបណ្តើរៗហើយ ។ យោងតាម…
ស្មាតហ្វូន iPhone X នៅតែជាទូរស័ព្ទទទួលបានការពេញនិយមជាងគេលើពិភពលោក ប៉ុន្តែព័ត៌មានទាក់ទងនឹង iPhone 11 បានលេចចេញបណ្តើរៗហើយ ។ យោងតាម…
ស្មាតហ្វូន iPhone X នៅតែជាទូរស័ព្ទទទួលបានការពេញនិយមជាងគេលើពិភពលោក ប៉ុន្តែព័ត៌មានទាក់ទងនឹង iPhone 11 បានលេចចេញបណ្តើរៗហើយ ។
យោងតាម The Investor ជាគេហទំព័រផ្ដល់ព័ត៌មានសេដ្ឋកិច្ច មានមូលដ្ឋាននៅសេអ៊ូល បានឲ្យដឹងថា យ៉ាងហោចណាស់ ក៏មានទូរស័ព្ទ iPhone ពីរទៀតដែរនឹងចេញលក់ពេលក្រោយ ដែលមានស្គ្រីន OLED ។ កាលពីដើមឆ្នាំនេះ Apple បានកុម្មង់ស្គ្រីននេះពី Samsung រួមមាន ទំហំ៥,២៨អ៊ីញ, ៥,៨៥អ៊ីញ និង៦,៤៦អ៊ីញ ។ យោងតាមរបាយការណ៍មួយកាលពីខែកញ្ញា ថា ពួកគេបានបញ្ឈប់ការកុម្មង់ស្គ្រីនទំហំ៥,២៨អ៊ីញហើយ។
លើសពីនេះ The Wall Street Journal រាយការណ៍ថា Apple បានទិញស្គ្រីន Full Active LCD ពី Japan Display ដែលមានតម្លៃទាបជាង OLED ។
KGI Securities យល់ស្របនឹងព័ត៌មាននេះ ដោយអះអាងថា Apple នឹងផលិតទូរស័ព្ទ iPhone ទំហំ៦,១អ៊ីញ ដែលមានស្គ្រីន LCD នាឆ្នាំ២០១៨ខាងមុខ ។ ស្គ្រីននេះនឹងមិនសូវច្បាស់ទេ ប៉ុន្តែនៅតែមានបច្ចេកវិទ្យា Face ID ដដែល ។
ជាមួយគ្នានេះ នៅឆ្នាំ២០១៨ Apple អាចនឹងឈប់ផលិតទូរស័ព្ទទំហំ៤,៧អ៊ីញ ព្រោះពួកគេឈប់កុម្មង់ទិញស្គ្រីនទូរស័ព្ទទំហំនេះ ។
ក្នុងឆ្នាំនេះ iPhone X ចាប់ផ្តើមមានថ្មរូបរាងអក្សរ L ដែលអនុញ្ញាតឲ្យ Apple ប្រើប្រាស់កន្លែងមានប្រសិទ្ធភាពជាងមុន ។ លោក Ming-Chi Kuo អ្នកវិភាគក្នុង KGI Securities និយាយថា ការធ្វើដូច្នេះ ក៏ធ្វើឲ្យទូរស័ព្ទអាចបញ្ចូលថ្មបានលឿនជាងមុនដែរ ។
យោងតាមរបាយការណ៍មួយនាដើមឆ្នាំនេះថា Apple បានជ្រើសរើស LG Chem ធ្វើជាអ្នកផ្គត់ផ្គង់ថ្មទូរស័ព្ទរាងអក្សរ L សម្រាប់ទូរស័ព្ទ iPhone ក្នុងឆ្នាំ២០១៨របស់ខ្លួន ។
មានព័ត៌មានលេចចេញថា Apple បានសហការជាមួយក្រុមហ៊ុន Energous តាំងពីឆ្នាំ ២០១៥មក ។ ក្រុមហ៊ុននេះបង្កើនវិធីបញ្ចូលថ្មទូរស័ព្ទ ដែលអនុញ្ញាតឲ្យអ្នកបញ្ចូលថ្មបាន បើទោះជានៅឆ្ងាយពីម៉ាស៊ីនចម្លងក្តី ។ ពួកគេប្រកាសថា ម៉ាស៊ីនចម្លងទាំងនោះនឹងចេញលក់នៅចុងឆ្នាំនេះ ។ ដូច្នេះ នៅឆ្នាំក្រោយ iPhone ក៏អាចមានបច្ចេកវិទ្យានេះដែរ ៕
ចែករំលែកព័តមាននេះ