ក្រុមអ្នកសង្កេតការណ៍ពិនិត្យឃើញថា…ក្រោយពេលប្រកាសជាផ្លូវការ…នូវការរំលាយគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងធំនៅកម្ពុជា…ពុំឃើញមានភាពចលាចលណាមួយផ្ទុះឡើងទេ…ស្ងប់ស្ងាត់ល្អទូទាំងប្រទេស…។ ចាត់ទុកថា បឹងដ៏ល្វិងល្វើយមួយនេះ…មានទឹកស្ងប់ស្ងាត់ល្អ…គ្មានអ្វីព្រួយបារម្ភដូចការគិតពីមជ្ឈដ្ឋានខ្លះនោះទេ…។ តាមទំហំធំនៃកងកម្លាំងដែលបក្សកាន់អំណាចបានដាក់ពង្រាយ…ប្រាកដណាស់ហក់តិច ត្រូវតិច…ហក់ខ្លាំង ត្រូវខ្លាំង…សុទ្ធតែស្បែកល្មមៗម៉េចហ៊ាន ?…។
ប៉ុន្តែមតិខ្លះលើកឡើងថា…ពិតមែនទឹកបឹងនេះស្ងប់…ប៉ុន្តែកុំច្រឡំថាក្នុងទឹកអត់មានត្រី…ត្រីតូច ត្រីធំ ត្រីមានធ្មុងសម្ងំមើលមេឃ…មើលផ្កាយនៅឡើយ ។ នៅក្នុងប្រទេស…អ្នកគាំទ្រស្រែកអបអរសាទរ…ជយោ…ជយោ !…ហើយបក្សឈ្នះចេះតែធ្វើដំណើរទៅមុខ…ក្រោមស្នូរទះដៃ…ជយោ…ជយោ ! ភ្លាមៗ…គ្រាន់តែអាប៉ោងបើកគ្រប…ចេញលេខព្រះអាទិត្យអស្តង្គតភ្លាម…មហាអំណាចខ្លះ មានសហភាពអឺរ៉ុបឆេះដុំភ្លាម ដែលស្មានមិនដល់…ស្រែកឱ្យកម្ពុជាផ្លាស់ប្តូរឥរិយាបថនេះ…ប្រៀបដូចឱ្យកម្ពុជាវិលទៅរកសភាពការណ៍ដូចដើមវិញ…ព្រមទាំងដាក់គំនាបលាយឡំដោយការគំរាម…។ ចំណែកអាមេរិកដែលជាមេខ្លោង…ក៏ចេញសេចក្តីថ្លែងការពីសេតវិមានភ្លាមៗដែរ…ទាមទារឱ្យកម្ពុជាវិលទៅរកភាពប្រក្រតី…ដោយគំរាមធ្ងន់ៗ…ទាមទារឱ្យដោះលែងមនុស្សដែលជាប់ចោទ…។
មហាអំណាចទាំងនេះ…គំរាមខ្លាំងៗដាក់សម្ពាធ…រំលោភទាំងកម្រោលលើអធិបតេយ្យភាពនៃកម្ពុជាដែលជារដ្ឋឯករាជ្យ…។ ចំណែកនៅកម្ពុជា…តេជោសែន ប្រមុខរាជរដ្ឋាភិបាលដែលជាមេបក្សកាន់អំណាច…នៅតែធ្វើដំណើរទៅមុខ…ទំនងមិនរាថយនូវសម្លេងព្រុសរំខាននោះឡើយ…
បក្សប្រឆាំងត្រូវរំលាយ…មេៗមានពិសត្រូវបញ្ឈប់ធ្វើសកម្មភាពនយោបាយ៥ឆ្នាំ…កំពុងតែទៅមុខដើរហើយ…សមាជិកតំណាងរាស្ត្រកំពុងត្រូវធ្វើលេខចែក…។ បញ្ជាក់កាន់តែច្បាស់ថា ឆ្កែនៅតែព្រុស…មនុស្សនៅតែដើរ…ហេ ! ហេ ! ចាំអ៊ុតមើលទៀត…ចំតិតអ៊ុតអត់អាសូរ…តើដើរបានប្រវែងណាទៅ ? «អាឡេវ»
ចែករំលែកព័តមាននេះ