នាំមកសួររឿងបាត់បច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី ចុងក្រោយឱ្យត្រឡប់ទៅវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ និងជាគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី…
រាជធានីភ្នំពេញ ៖ លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ និងជាគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី…
រាជធានីភ្នំពេញ ៖ លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ និងជាគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី កាលពីព្រឹកថ្ងៃទី០៧ វិច្ឆិកា បានចូលឆ្លើយបំភ្លឺនៅចំពោះមុខតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើករណីបាត់បច្ច័យបុណ្យសពរបស់លោកបណ្ឌិត កែម ឡី ។
ប៉ុន្តែក្រោយពេលតំណាងអយ្យការសាកសួរជាច្រើនម៉ោងលើលោក មឿន តុលា ត្រូវបានព្រះរាជអាជ្ញារងលោក គុជ គឹមឡុង អនុញ្ញាតឱ្យទៅផ្ទះវិញ ដោយគ្រាន់តែបានផ្តាំផ្ញើថា នៅពេលតុលាការ ហៅត្រូវមានវត្តមាន ។
លោក មឿន តុលា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ថ្ងៃនេះ លោកបានចូលខ្លួនតាមដីកាកោះរបស់ស្ថាប័នអយ្យការ ដើម្បីបំភ្លឺលើបណ្តឹងថា លោកបានកិបកេងប្រាក់បុណ្យសពលោកបណ្ឌិត កែម ឡី ។
លោក មឿន តុលា បន្តថា អ្នកចោទប្រកាន់លោក តើមានភស្តុតាងណាដែលបង្ហាញថា លោកកិបកេងប្រាក់បុណ្យនោះ ហើយលោកក៏មិនជាប់ពាក់ព័ន្ធ ដូចការចោទប្រកាន់របស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជានោះដែរ ។
ចែករំលែកព័តមាននេះ