រាជធានីភ្នំពេញ ៖ ទើបតែថ្ងៃអុំទូកទី១សោះ កន្លែងផ្ញើម៉ូតូមួយកន្លែងនៅសង្កាត់ទន្លេ បាសាក់ បានធ្វើឱ្យបាត់ម៉ូតូរបស់ភ្ញៀវអស់៥គ្រឿងសរុបទាំងយប់ និងថ្ងៃ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០១៧ នៅចំណុចអគារបូឌីងចាស់ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ទីតាំងផ្ញើម៉ូតូមួយកន្លែងដែលគេបានជួលយកទីតាំងកន្លែងអគារបូឌីងចាស់មកយកធ្វើជាចំណតផ្ញើម៉ូតូ ត្រូវបានបងប្អូនម្ចាស់ម៉ូតូទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទន្លេបាសាក់ឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ បន្ទាប់ពីពួកគាត់ជាជនរងគ្រោះបានផ្ញើម៉ូតូនៅទីនោះ ដើម្បីដើរលេងកម្សាន្ត នៅក្នុងពិធីបុណ្យអុំទូក តែពេលត្រឡប់មកយកម៉ូតូវិញ បែរជាមិនឃើញម៉ូតូរបស់ខ្លួននៅសល់តែចុងសំបុត្រ ។
ជនរងគ្រោះដែលយកម៉ូតូទៅផ្ញើនៅចំណតខាងលើបានបាត់ម៉ូតូទាំងយប់ និងថ្ងៃ សរុបទាំង អស់៥គ្រឿង បាននាំគ្នាទៅដាក់ពាក្យបណ្តឹង ហើយម្ចាស់ចំណតបានសន្យាថា នឹងសងម៉ូតូ វិញ តែសុំសងដោយស្ងាត់ៗ ប៉ុន្តែម្ចាស់ម៉ូតូមិនព្រមបានទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។
ទាក់ទិននឹងករណីខាងលើនេះ ជនរងគ្រោះដែលជាម្ចាស់ម៉ូតូបានសំណូមពរឲ្យប្រជាពលរដ្ឋ ដែលមកដើរលេងបុណ្យអុំទូក មេត្តាប្រុងប្រយ័ត្នចំពោះទីតាំងផ្ញើម៉ូតូដែលខ្វះការទទួលត្រូវ ធ្វើឲ្យបាត់ម៉ូតូដូចពួកគាត់ទៀត ៕
ចែករំលែកព័តមាននេះ