ភ្លើងឆេះរាប់ម៉ោង ក្នុងវិទ្យាល័យ សុខ អាន ក្តីទន្ទឹម
- តាកែវ
ខេត្តតាកែវ ៖ បណ្ណាល័យ១បន្ទប់ និងទីចាត់ការ២បន្ទប់ ក្នុងវិទ្យាល័យ សុខ អានក្ដីទន្ទឹម ស្ថិតនៅភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង…
ខេត្តតាកែវ ៖ បណ្ណាល័យ១បន្ទប់ និងទីចាត់ការ២បន្ទប់ ក្នុងវិទ្យាល័យ សុខ អានក្ដីទន្ទឹម ស្ថិតនៅភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង…
ខេត្តតាកែវ ៖ បណ្ណាល័យ១បន្ទប់ និងទីចាត់ការ២បន្ទប់ ក្នុងវិទ្យាល័យ សុខ អានក្ដីទន្ទឹម ស្ថិតនៅភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ក្លាយជាចំណីពព្រះអគ្គីរាប់ម៉ោងទម្រាំឆេះអស់ ។ ភ្លាមៗមានគេនិយាយតៗគ្នាសង្ស័យថា ត្រូវបានជនខិលខូចមិនស្គាល់មុខលួចដុត ដោយមិនដឹងមូលហេតុ នាវេលាម៉ោង១១យប់ថ្ងៃទី២៩ តុលា បណ្តាលឱ្យឆេះអស់ស្ទើរទាំងស្រុង។ សូម្បីរថយន្តពន្លត់អគ្គិភ័យរបស់ខេត្តក៏ចេញទៅពន្លត់មិនទាន់ពេលដែរ ។ នៅពេលជួយអន្តរាគមន៍ពន្លត់ចប់ អ្វីៗក៏ចប់ទៅតាមកំហឹងព្រះអគ្គីដែរ គឺឆេះស្ទើរហ្មត់តែម្តង ។
លោក ស៊ី សុខន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា ករណីភ្លើងឆេះទីចាត់ការខាងលើនេះ ត្រូវបានគេដាក់ការសង្ស័យថា មានអ្នកលួចដុត មិនមែនជាករណីទុស្សេចរន្តអគ្គិសនីនោះទេ ។ ទោះជាបែបនេះក្តីការសង្ស័យនេះមិនមានការអះអាងណាមួយគួរឱ្យជឿជាក់អស់មន្ទិលនោះទេ ។
លោកប្រធានមន្ទីរបាននិយាយបន្តថា ទីចាត់ការ២បន្ទប់រួមជាមួយសំណៅឯកសារ និងដាក់សម្ភារត្រូវឆេះអស់ និងបណ្ណាល័យសិក្សា១បន្ទប់ក៏ឆេះអស់ដែរ ព្រោះសុទ្ធតែជាគ្រឿងងាយឆេះ ។ចំពោះករណីខាងលើនេះ លោកបានរាយការណ៍ទៅគ្រប់អាជ្ញាធរពាក់ព័ន្ធ ដើម្បីបើកការសើុបអង្កេតឲ្យបានល្អិតល្អន់ ដើម្បីឃាត់ខ្លួនជនខិលខូចយកមកផ្តន្ទាទោស ។
ក្នុងចេតនារំលត់ភ្លើងឆេះនេះដែរ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត ចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ដើម្បីជួយអន្តរាគមន៍ពន្លត់បានទាំងស្រុងនៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៣០ តុលា ។
ក្រោយពេលកើតហេតុនគរបាលបានសន្និដ្ឋានថា មូលហេតុនៃអគ្គិភ័យនេះ គឺបណ្តាលមកពីការទុស្សេចរន្តភ្លើង មិនមានមនុស្សណាលួចដុតនោះទេ ។ នេះជាការអះអាងនៅព្រឹកថ្ងៃទី៣០ តុលា ពីសំណាក់លោក កេត ម៉ៅ អភិបាលស្រុកសំរោង ដែលបានចុះទៅពិនិត្យដល់កន្លែងកើតហេតុផងដែរ ៕
ចែករំលែកព័តមាននេះ