ខេត្តត្បូងឃ្មុំ ៖ ដើមជ្រៃយក្សមួយដើមធំមានអាយុកាលរាប់សិបឆ្នាំ ដែលបានដុះនៅភូមិជើង ឃុំជាំ ស្រុកមេមត់ កន្លងទៅថ្មីៗត្រូវបានក្រុមឈ្មួញវៀតណាម សុំទិញក្នុងតំលៃ១០០០ដុល្លា ហើយបានប្រើមនុស្សរហូតដលទៅ១០នាក់ ដើម្បីកាប់គាស់លើកដាក់លើរថយន្ត ។
ប៉ុន្តែសង្ស័យមានបារមីកាន់លុះពេលដែលដឹកទៅជិតដល់ព្រំដែនវៀតណាម រថយន្តបានបាក់ទ្រុងខូចទៅមុខលែងរួច ឈ្មួញក៏ប្រើគ្រឿងចក្រលើកទន្លាក់ពីលើរថយន្តចេញ លុះពេលភ្លឺបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងលោកអភិបាលខេត្តបញ្ជារដល់គ្រប់ស្ថាប័ន ឲ្យយកដើមជ្រៃនោះត្រឡប់មកវិញ ហើយហាមដាច់ខាត មិនអនុញ្ញាតឲ្យនាំចេញទៅទៅបរទេសឡើយ ។
លោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ថាក្រោយពីទទួលព័ត៌មានស្តីពីការកាប់គាស់លក់ដើមជ្រៃធំ១ដើមនោះកាលពីថ្ងៃទី១៤ ខែតុលានេះ មានជនជាតិវៀតណាមមិនស្គាល់ឈ្មោះ ភេទប្រុសបានចូលមកសួររកទិញដើមជ្រៃនេះដែលបានដុះនៅក្នុងចំការដំឡូងរបស់ឈ្មោះ អ៊ុម ស៊ីម ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិជើង ឃុំជាំ ស្រុកមេមត់ ក្រោយពីបានចចារត្រូវរូវគ្នាហើយ ក៏មានមេការខ្មែរម្នាក់ឈ្មោះ ម៉ៅ នៅបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ជាអ្នករត់ការ ។
លោកតាវ័យ៧៨ឆ្នាំ ត្រូវជាម្ចាស់ដើមជ្រៃមានប្រសាសន៍ថា ដើមជ្រៃនេះនៅពេលដែលបានដុះដំបូងមានទំហំតូចនោះទេនៅក្នុងដីចំការ ព្រមទាំងមានម្លប់សម្រាប់ឲ្យកូនចៅចងអង្រឹងដេកលេងថែមទៀតផង តែគាត់ធ្លាប់បានកាប់ម្តងតែក្រោយមកបានដុះកាន់តែធំឡើងៗ ។
លោកចេង ប៊ុនណារ៉ា អភិបាលស្រុកមេមត់វិញប្រាប់ឲ្យដឹងដែរថា ក្រោយពីមានបញ្ជារពីលោកអភិបា
លខេត្តត្បូងឃ្មុំនោះ លោកបានដឹកនាំកម្លាំងទៅដល់ភូមិជើង ឃុំជាំ ព្រមទាំងបានជួបជាមួយនឹងម្ចាស់ ដើមជ្រៃថែមទៀត ។ លោកថាដើមធំបែបនេះតាមជំនឿដូនតាអាចមានបារមីកាន់ទើបធ្វើឲ្យរថយន្តខូចបែបនេះ ។ ជាមួយនោះក្រោយពីមានការពន្យល់ប្រាប់ម្ចាស់ដើមជ្រៃ ក៏យល់ព្រមឲ្យកម្លាំងគ្រប់ស្ថាប័ន យកដើមជ្រៃដើម្បីទៅដាំនៅកន្លែងដើមវិញ ព្រោះកន្លងមកលោកអភិបាលខេត្ត បានដាក់បំរាមហាមមិនឲ្យមានការនាំដើមបែបនេះទៅកាន់ទីផ្សារបរទេសនោះទេ ៕
ចែករំលែកព័តមាននេះ