អាណិតណាស់ តែបើបណ្តោយគាត់អាចបំពុលទៅវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ ដែលបានតាំងខ្លួនឯងជាព្រះបាទធម្មិក ប្រចាំទិសខាងកើត សូរិយ រស្មី នោះ ត្រូវបានកម្លាំងមានសម្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួន ខណៈរូបគេបានយកខិតប័ណ្ណ…
រាជធានីភ្នំពេញ ៖ បុរសម្នាក់ ដែលបានតាំងខ្លួនឯងជាព្រះបាទធម្មិក ប្រចាំទិសខាងកើត សូរិយ រស្មី នោះ ត្រូវបានកម្លាំងមានសម្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួន ខណៈរូបគេបានយកខិតប័ណ្ណ…
រាជធានីភ្នំពេញ ៖ បុរសម្នាក់ ដែលបានតាំងខ្លួនឯងជាព្រះបាទធម្មិក ប្រចាំទិសខាងកើត សូរិយ រស្មី នោះ ត្រូវបានកម្លាំងមានសម្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួន ខណៈរូបគេបានយកខិតប័ណ្ណ រាប់រយសន្លឹកដើរចែកដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរពេញផ្សារថ្មី បង្កឱ្យភ្ញាក់ផ្អើល ទៅដល់កម្លាំងមានសមត្ថកិច្ចក្នុងមូលដ្ឋានយ៉ាងខ្លាំង ។ ការចាប់ឃាត់ខ្លួនធ្វើឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ តុលា នៅក្នុងបរិវេណផ្សារធំថ្មី ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។
តាមប្រភពឱ្យដឹងថា បុរសឃាត់ខ្លួនមានឈ្មោះ ផុន កុលចំរើន អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។ ប្រភពដដែលបន្តថា ពេលដែលកម្លាំងមានសមត្ថកិច្ចចុះមកឃាត់ខ្លួន រូបគេប្រាប់ថា «ខ្លួនគឺជាព្រះបាទធម្មិក ប្រចាំទិសខាងកើត សូរិយរស្មី សូមប្រកាសតាំងតួអង្គ ដើម្បីប្រកួតរិទ្ធវិជ្ជាជាមួយ ធម្មិក ទាំង ៨ទិស» ទៅវិញ។
ក្រោយពីការចាប់ឃាត់ខ្លួនបុរសរូបនោះ យកមកធ្វើការសាកសួរអស់ជាច្រើនម៉ោង ដោយនិយាយបែបរវើរវាយស្តាប់គ្នាមិនបាននោះ ទើបរូបលោកធ្វើការរាយការណ៍ទៅថ្នាក់លើគ្រប់លំដាប់ថ្នាក់ ព្រមទាំងមានមន្ត្រីនគរបាលជំនាញផ្នែកសន្តិសុខចុះមកសួរនាំបន្ថែមទៀតផងដែរ តែចម្លើយរបស់គេ ហាក់បីដូចជាមិនបានការដដែល ។
លុះដល់ល្ងាចថ្ងៃដដែល កម្លាំងមានសម្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ រកសាច់ញាតិឱ្យមកទទួលយកទៅវិញ ដោយមានបុរសម្នាក់ត្រូវជាពូបានប្រាប់ថា «បុរសរូបនេះជាក្មួយប្រុសគាត់ ហើយរូបគេមានសតិមិនគ្រប់នោះទេ» ទើបអនុញ្ញាតិអោយវិលត្រឡប់ទៅផ្ទះវិញ។
ចែករំលែកព័តមាននេះ