ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​តែ​កូន ដែល​មិន​ទាន់​ដឹង​អី​សោះ

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​បុរស​ម្នាក់​សង្ស័យ​មាន​

ខេត្តកំពង់ចាម ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​បុរស​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ក្នុង​គ្រួ​សារបាន​បើករថយន្ត​មក​លោតទឹក​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​នៅ​លើ​ស្ពាន​គី​ហ្ស៊ុ​ណា ស្ថិត​នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ។

បុរស​បើករថយន្ត​ឈ្មោះ ស៊ូ សានិ​ត អាយុ​២២​ឆ្នាំ ចំណែក​កូន​តូច ភេទ​ប្រុស អាយុ​២​ឆ្នាំ ។ 

លោក​វរសេនីយ៍ត្រី រស់ ម៉ុង​សេង អធិការ​ស្តីទី​ក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុ បុរស​ម្នាក់​នោះ រួម​នឹង​កូន​តូច បាន​បើករថយន្ត​១​គ្រឿង​ចេញពី​ខាង​ត្រើយ​ឃុំ​ទន្លេ ស្រុក​ត្បូងឃ្មុំ មក​កាន់​លើ​ស្ពាន លុះដល់​កណ្តាល​ស្ពាន បាន​ចត​រថយន្ត​ទុក​ចោល រួច​បុរស​នោះ​អោប​កូន​តូច​ឡើង​លើ​បង្កាន់ដៃស្ពាន លោត​ធ្វើ​អត្តឃាត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​មេគង្គ ហើយ​បាន​រសាត់​ទៅ​តាម​ខ្សែទឹក​ហូរ គាត់​បាន​អណ្តែត​នឹង​ប្រឹង​ហែល​ទឹក​វិញ ។ បន្ទាប់​មក​បាន​ទូក​អ្នកនេសាទ​ឃើញ​ទាន់ ក៏​ជួយ​សង្គ្រោះ​បាន​តែ​ឪពុក ចំណែក​កូន​តូច​បាន​របូត​ចេញពី​ដៃ​ទៅ​បាត់ បន្ទាប់​មក​បុរស​គិត​ខ្លី​បាន​ឡើង​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ នៅ​ឃុំ​ទួល​វិហារ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ៕