គ្រាន់តែប្តូរភ្លាម មិនទាន់បានស្អីផង ចាប់បាត់
បន្ទាយមានជ័យ ៖ សាច់មាន់ឆ្អឹង ខូចគុណភាពចំនួន៤០០គីឡូក្រាម ដឹកចេញពីថៃតាម
បន្ទាយមានជ័យ ៖ សាច់មាន់ឆ្អឹង ខូចគុណភាពចំនួន៤០០គីឡូក្រាម ដឹកចេញពីថៃតាម
បន្ទាយមានជ័យ ៖ សាច់មាន់ឆ្អឹង ខូចគុណភាពចំនួន៤០០គីឡូក្រាម ដឹកចេញពីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានមន្ត្រីជំនាញការិយាល័យបសុព្យាបាលខេត្ត ស្ទាក់ចាប់បាននៅ ភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៧ ។
សាច់មាន់ខូចគុណភាពនេះដឹកតាមរថយន្តកាមរីស៊េរី១៩៩៥ ពណ៌ស្ករ ចង្កូតឆ្វេង អ្នកបើកបរ ដោយឈ្មោះ អឹម ញ៉ាញ់ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិបានណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
អ្នកបើករូបនេះប្រាប់ថា សាច់មាន់២០០គីឡូក្រាមជារបស់ខ្លួន និង២០០គីឡូក្រាមទៀតស៊ីឈ្នួលដឹកឲ្យគេ ។ សាច់មាន់ទាំងនេះគ្រោងយកទៅលក់តាមទីផ្សារនៅក្នុងក្រុងសិរីសោភ័ណ និងតាមជនបទ ។ កន្លងមកខ្លួនដឹកតែត្រីពីថៃទៅលក់ ប៉ុន្តែដោយសាមួយរយៈចុងក្រោយនេះមានជំនន់ទឹកភ្លៀង អ្នកស្រុករកត្រីបាន ហើយត្រីដែលនាំពីថៃលក់មិនដាច់ក៏សម្រេចចិត្តដឹកសាច់មាន់លក់ម្តង ចៃដន្យអីមិនទាន់ដល់ទីផ្សារផងត្រូវគេចាប់ ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាលខេត្តប្រាប់តាមទូរស័ព្ទថា ក្រោយពិនិត្យ និងឆែកឆេរ ព្រមទាំងអនុវត្តវិធានការណ៍ច្បាប់ស្តីពីសុខភាព និងផលិតកម្មសត្វ ដោយដំបូងត្រូវ វិភាគទៅពិនិត្យមើល បើសិនជាមានជាប់ពាក់ព័ន្ធ និងសុំណុំគោលការណ៍ទៅព្រះរាជអាជ្ញាធរដើម្បីដុតកម្ទេចចោល៕
ចែករំលែកព័តមាននេះ