ដឹងទេ អាកាសធាតុត្រជាក់មានការប៉ះពាល់យ៉ាងខ្លាំង
អាកាសធាតុត្រជាក់មិនត្រឹមតែប៉ះពាល់ដល់អ្នកដែលមានបញ្ហាឆ្អឹង និងឈឺសន្លាក់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងរកឃើញថា
អាកាសធាតុត្រជាក់មិនត្រឹមតែប៉ះពាល់ដល់អ្នកដែលមានបញ្ហាឆ្អឹង និងឈឺសន្លាក់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងរកឃើញថា
អាកាសធាតុត្រជាក់មិនត្រឹមតែប៉ះពាល់ដល់អ្នកដែលមានបញ្ហាឆ្អឹង និងឈឺសន្លាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាក្រក់ដូចគ្នាចំពោះអ្នកដែលមានបញ្ហាបេះដូង ។
ការស្រាវជ្រាវថ្មី១បានរកឃើញថា អាកាសធាតុដែលមានពពកច្រើន និងការប្រែប្រួលសីតុណ្ហភាព និងសម្ពាធបរិយាកាសអាចបង្កើនហានិភ័យនៃជំងឺខ្សោយបេះដូងចំពោះមនុស្សចាស់ ។ លោក Pierre Gosselin អ្នកដឹកនាំការស្រាវជ្រាវមកពីសាកលវិទ្យាល័យ Laval នៅប្រទេសកាណាដាបាននិយាយថា៖«ការសិក្សារបស់យើងបង្ហាញថាការប៉ះពាល់ទៅនឹងអាកាសធាតុត្រជាក់ ឬមានសម្ពាធខ្ពស់អាចបង្កឱ្យមានជំងឺដែលអាចចូលមន្ទីរពេទ្យ ឬស្លាប់ចំពោះអ្នកជំងឺខ្សោយបេះដូង » ។
ក្នុងអំឡុងពេលនៃការសិក្សារមនុស្សចំនួន១១២.៧៩៣នាក់ដែលមានអាយុលើសពី៦៥ឆ្នាំដែលគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺខ្សោយបេះដូងនៅក្នុងប្រទេសកាណាដាចន្លោះឆ្នាំ២០០១ និងឆ្នាំ២០១១ដែលត្រូវបានគេវាយតម្លៃ ។ អ្នកចូលរួមទាំងអស់ត្រូវបានតាមដានអស់រយៈពេលជាមធ្យម៦៣៥ថ្ងៃ ។
សីតុណ្ហភាពមធ្យម មានសំណើម សម្ពាធបរិយាកាស និងការបំពុលនៅក្នុងបរិយាកាសជុំវិញត្រូវបានវាស់ស្ទង់ និងតាមដាន ។ លទ្ធផលបានបង្ហាញថាមានហានិភ័យខ្ពស់នៃការសម្រាកនៅមន្ទីរពេទ្យ ឬស្លាប់នៅរដូវរងា (ពីខែតុលាដល់ខែមេសា) បើប្រៀបធៀបទៅនឹងរដូវក្តៅ (ពីខែឧសភាដល់ខែកញ្ញា) ។
ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ថាហានិភ័យនៃការចូលមន្ទីរពេទ្យ ឬស្លាប់ដោយសារជំងឺខ្សោយបេះដូងបានកើនឡើង០,៧%រាល់ការថយចុះសីតុណ្ហភាព១អង្សាសេក្នុងរយៈពេល៧ថ្ងៃមុន ។ ពួកគេក៏បានរកឃើញថាហានិភ័យនៃជំងឺខ្សោយបេះដូងបានកើនឡើង៤,៥%សម្រាប់រាល់ការកើនឡើង១គីឡូប៉ាស្កាល់នៃសម្ពាធបរិយាកាស ៕
ចែករំលែកព័តមាននេះ