ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​ធ្វើ​ឱ្យ​​មនុស្ស​​ស្លា.ប់​37​នាក់​ និង​បាត់​ខ្លួន​40​នាក់

6 ឆ្នាំ មុន

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ភ្នាក់ងារ​ជួយ​សង្គ្រោះ​អះអាង​ប្រាប់ថា

ប្រទេស​វៀតណាម ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ភ្នាក់ងារ​ជួយ​សង្គ្រោះ​អះអាង​ប្រាប់ AFP នា​ថ្ងៃ​ទី​១២ តុលា ថា មនុស្ស​យ៉ាងតិច​៣៧​នាក់​ស្លាប់​នៅ​វៀតណាម ហើយ​៤០​នាក់​ទៀត​បាត់​ខ្លួន​ដោយសារ​ទឹកជំនន់ ព្រមទាំង​ការ​បាក់​ដី​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាងជើង និង​ភាគ​កណ្តាល​ប្រទេស ។

មន្ត្រី​រូប​នេះ​បន្ត​ថា យើង​កេណ្ឌ​ប្រមូល​កម្លាំង​តាម​រក​ពួក​អ្នក​បាត់​ខ្លួន ។ កង​ទាហាន​ជា​ច្រើន​រយ​នាក់​នា​ថ្ងៃ​ទី​១២ តុលា បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ។

ខេត្ត HOA BINH ភាគ​ខាងជើង​ប្រទេស​ជា​ខេត្ត​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នេះ​ចាប់តាំងពី​ដើម​ស​ប្តា​ហ៍​មក​ជាមួយ​មនុស្ស​ស្លាប់​១១​នាក់ និង​បាត់​ខ្លួន​២១​នាក់ ។ ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​អ្នកកាសែត​ម្នាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA ខណៈ​ស្ទឹង​ដែល​មានទឹក​ជោរជន់​ខ្លាំង​បំផ្លាញ​ស្ពាន​មួយ​កាលពី​ថ្ងៃ​ទី​១១ តុលា ។ ចំណែក​មនុស្ស​យ៉ាងតិច​១៨​នាក់​ត្រូវ​ទឹក​កួច​នាំ​យក​ទៅ​កាលពី​យប់​ថ្ងៃ​ទី​១១ មក​១២ តុលា នៅ​ខេត្ត HOA BING ។ ក្នុង​ចំណោម​អ្នក​ទាំងនេះ​១៥​នាក់​នៅ​តែ​បាត់​ខ្លួន។

ប្រទេស​វៀតណាម​រង​ការ​វាយប្រហារ​ដោយ​ព្យុះ​ជាង​១០ ក្នុង​មួយ​ឆ្នាំ​ៗ រួច​បើ​តាម​តួលេខ​ផ្លូវការ​មនុស្ស​ជិត​១៧០​នាក់​ស្លាប់ ឬ​បាត់​ខ្លួន​ដោយ​ព្យុះ​ភ្លៀង​ចាប់ពី​ដើមឆ្នាំ​នេះ​មក ។

កាលពី​ពាក់កណ្តាល​ខែកញ្ញា ព្យុះ​ទី​ហ្វុ​ង​ខ្លាំង​មួយ​ឈ្មោះ DOKSURIN បាន​វាយប្រហារ​ភាគ​កណ្តាល​ប្រទេស​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១១​នាក់ ។

ព្យុះ​ទាំងឡាយ​វាយប្រហារ​ជា​ពិសេស​រវាង​ខែឧសភា និង​ខែតុលា ក្នុង​រដូវភ្លៀង រួច​តំបន់ឆ្នេរ​សមុទ្រ​ភាគ​កណ្តាល​ប្រទេស​តែង​រង​ការ​ប៉ះពាល់​ខ្លាំង ។ កាលពី​ឆ្នាំទៅ​មិ​ញ មនុស្ស​​២៣៥​នាក់​ស្លាប់​ដោយសារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​វៀតណាម ៕